(ភ្នំពេញ)៖ បទចម្រៀងឥណ្ឌូនេស៊ី មានចំណងជើងថា «TakTun Tuang» គឺជាបទចម្រៀងដ៏ល្បីល្បាញ និងកំពុងទទួលបានការគាំទ្រ យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីសំណាក់មហាជន ស្ទើរពាសពេញតំបន់អាស៊ី។ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ក៏កំពុងតែទទួលបានការគាំទ្រខ្លាំង រហូតមានតារាចម្រៀងមួយចំនួន ចម្លងបទនេះ ដើម្បីច្រៀងយកលំនាំតាម ហើយក៏មានការគាំទ្រ និងរិះគន់ទន្ទឹមគ្នា។

ក្នុងនោះ តារាចម្រៀងពូកែទើសស្ទើរគ្រប់រឿង លោក ម៉ៃ សុគន្ធ ក៏បានចូលរួមចំណែក ចម្លងបទចម្រៀងខាងលើពីបរទេសផងដែរ ដោយប្រែសម្រួលមកជាអក្ខរវិរុទ្ធភាសាខ្មែរ។ ដោយឡែក គ្រាន់តែចម្រៀងនេះ ចេញមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែទទួលបានការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់មហាជន ធ្វើឲ្យម្ចាស់សាមីខ្លួន ស្ទើរតែក្អួតឈាម។

ដោយសារតែទទួលបានការវាយប្រហារ ពីសំណាក់ទស្សនិកជនខ្លាំងពេក ទើបតារាចម្រៀង ម៉ៃ សុគន្ធ បានចេញវីដេអូ និយាយពីព័ត៌មានពាក់ព័ន្ធនឹងរឿង មហាជនរិះគន់ ដោយលោកបានអះអាងថា បទ «អត់គូរអត់លិឍ, Tak tun tuang» មួយនេះ គេ Cover ស្ទើរតែមួយអាស៊ីទៅហើយ។ គេតែងតែរក្សាធាតុដើមរបស់បទចម្រៀង គឺ គោរពសិទ្ធម្ចាស់ដើម ណាមួយ គឺជាបទសប្បាយៗ គួរបើកចិត្តឲ្យសប្បាយៗ ដោយក្តីអនុគ្រោះផងចុះ។

តោះ! ចង់ដឹងថា លោក ម៉ៃ សុគន្ធ និយាយអ្វីខ្លះ ពាក់ព័ន្ធនឹងការរិះគន់របស់មហាជន ទៅលើបទចម្រៀង «Tak tun tuang» សូមទស្សនាវីដេអូ ដូចខាងក្រោម៖

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៃ សុគន្ធ