ប្រទេសអាហ្វ្រិកខាងត្បួង គឺជាប្រទេសមួយដែលសំបូរទៅដោយសត្វព្រៃ ហើយសួនសត្វរបស់ពួកគេ គឺមានលក្ខណៈធំទូលាយ អាចឲ្យអ្នកទេសចរបើកបរឡានចូល ដើម្បីទស្សនាសត្វព្រៃទាំងនោះបានដោយផ្ទាល់។

យ៉ាងណាមិញ យោងតាមប្រភពព័ត៌មាន ដឺសាន់ របស់ចក្រភពអង់គ្លេសបានឲ្យដឹងថា មានគូសង្សារមួយគូដែល ទើបតែភ្ជាប់ពាក្យហើយថ្មី បានមកធ្វើការទស្សនាសត្វព្រៃនៅឯប្រទេស អាហ្វ្រិកខាងត្បួង។ ពួកគេមានឈ្មោះថា គ្រីស និង ហេឡេន មានអាយុ៤០ឆ្នាំដូចគ្នា ត្រូវបានវាយប្រហារដោយដំរីមួយក្បាល ខណៈពេលដែលពួកគេទាំងពីរ បើករថយន្ដទស្សនាសត្វព្រៃ។

លោក វ៉ាស្ទីរ ហ្វ័រីស ដែលជាអ្នកនាំផ្លូវ និងជាសាក្សីបានឃើញហេតុការណ៍នេះ បានប្រាប់អ្នកសារព័ត៌មានថា មានដំរីមួយក្បាលបានរត់មកបុកចំពី ចំហៀងឡានខាងឆ្វេង ជាប់ជាមួយនឹងភ្លុករបស់វា ហើយក៏បានធ្វើឲ្យរថយន្ដក្រឡាប់ផ្ងារជើង បន្ទាប់មកវាក៏រត់ទៅបាត់ភ្លាម។ ហេតុការណ៍នេះពិតជារហ័សណាស់ ប៉ុន្ដែសំណាងល្អដែលគ្មាននរណា មានគ្រោះថ្នាក់ធ្ងន់ធ្ងរ គឺមានតែតៃកុងឡានប៉ុណ្ណោះ ដែលរងរបួសស្រាល ហើយបានបញ្ជូនទៅមន្ទីរពេទ្រព្យាបាលភ្លាមៗ។

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]