ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេង កញ្ញា វីរៈ និច ទោះបីជានាងទើបតែប្រឡូកក្នុងវិស័យសិល្បៈក៏ពិតមែន តែនាងទទួលបានភាពជោគជ័យខ្លាំងមែនទែន ដោយសារទឹកដម សម្លេងដ៏ពិរោះ បូកផ្សំនិងសម្រស់ ស្រស់សោភា របស់នាង។
ជាពិសេស ក្នុងមួយរយៈនេះដែរ គេឃើញថា នាងរវល់ខ្លាំងមែនទែន មិនថាការច្រៀងតាមខេត្ត និងការចេញបទចម្រៀងថ្មីជាដើម លើសពីនេះទៀត រាល់បទចម្រៀងរបស់នាងទទួលបាន ប្រជាប្រិយភាពខ្លាំង ពីសំណាក់បងប្អូន អ្នកគាំទ្រ។
ជាក់ស្ដែង នាង ក៏ជាតារាស្រី ដែលមាន ចរិតរួសរាយ រាក់ទាក់ ជាមួយតារារួមអាជីព ជាពិសេសជាមួយប្រិយមិត្តអ្នកគាំទ្រតែម្ដង ធ្វើឲ្យ មានការស្រលាញ់ចូលចិត្ត យ៉ាងច្រើន មិនថាវត្តមាននាងទៅដល់ទីណានោះទេ ក៏បងប្អូន ប្រិយមិត្ត សរសើរនាងគ្រប់ៗគ្នា ៕
តោះទៅទស្សនារូបភាពទាំងអស់គ្នា!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]