ភ្នំពេញ៖ តារាសម្តែងនិងពិធីករ លោកវី យ៉ារ៉ូ កាន់តែទទួលបានប្រជាប្រិយភាពខ្លាំងឡើង ក្រោយលោកសម្តែងនៅក្នុង រឿង« មិត្តភក្តិទាក់ស្នេហ៍» ដែលជារឿងបែបយុវវ័យ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង។

លោកវី យ៉ារ៉ូនៅក្នុង រឿង« មិត្តភក្តិទាក់ស្នេហ៍»

ស្របពេលជាមួយគ្នានេះដែរ តារារូបនេះកាន់តែជោគជ័យខ្លាំងនៅក្នុងវិស័យសិល្បៈ ងាកមកនិយាយពីសម្រស់របស់លោកវិញ គឺលោកមានសម្រស់ស្រស់ស្អាត និងមានរាងខ្ពស់ដែលគេតែងទទួលស្គាល់ថា រូបរាង និងទម្រង់មុខលោកដូចជាតារាកូរ៉េយ៉ាងដូច្នោះ។

ជាក់ស្តែង កាលពីថ្មីលោកបានបង្ហោះរូបភាពមួយសន្លឹករបស់លោកនៅក្នុងបណ្តាញសង្គម ដែលរូបនោះគឺលោកនៅក្នុងវ័យ១៦ឆ្នាំ តាមរយៈរូបមួយនេះធ្វើឲ្យអ្នកគាំទ្រជាច្រើនសឹងតែមិនជឿពីសម្រស់របស់លោកបច្ចុប្បន្ន និងពីមុននេះ។

ដោយកាលពីលោក១៦ឆ្នាំ គឺស្រស់ស្អាតមែនទែន តែបច្ចុប្បន្នវិញគឺមិនខុសគ្នាតែម្តង គឺនៅតែស្រស់ស្អាតក្មេងដដែល ធ្វើឲ្យអ្នកគាំទ្រជាច្រើនលាន់មាន់សរសើរគ្រប់គ្នាពីសម្រស់ពីធម្មជាតិរបស់តារាមួយដួងនេះ៕ 

ចង់ដឹងថាសម្រស់របស់លោកយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

តារាសម្តែងនិងពិធីករ លោកវី យ៉ារ៉ូ
តារាសម្តែងនិងពិធីករ លោកវី យ៉ារ៉ូ
តារាសម្តែងនិងពិធីករ លោកវី យ៉ារ៉ូ
តារាសម្តែងនិងពិធីករ លោកវី យ៉ារ៉ូ
តារាសម្តែងនិងពិធីករ លោកវី យ៉ារ៉ូ
លោកវី យ៉ារ៉ូ កាលពីនៅក្មេងអាយុ១៦ឆ្នាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វី យ៉ារ៉ូ