ភ្នំពេញ៖ តារាពហុជំនាញ ដែលកំពុងតែជាចំណាប់អារម្មណ៍របស់ មហាជនទូទាំងប្រទេស នាយ ចឺម មួយរយៈកន្លងទៅនេះ មានលេចពាក្យ ចចាមអារ៉ាម ដ៏ល្បី សុះសាយថា លោកកំពុងតែមាន ស្នេហាភេទដូចគ្នាជាមួយនឹង នាយក្តី ព្រោះគេសង្កេតឃើញអ្នកទាំង២ តែងតែមានភាពស្និទ្ធស្នាលនឹងគ្នាខ្លាំង ហើយសូម្បីតែខោអាវក៏អ្នកទាំង២ ស្លៀកពាក់ដូចគ្នាដែរ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ នាយ ចឺម បានដឹកដៃ នាយ ក្តី ឡើងកម្មវិធី ស៊ីអារម្មណ៍ ដើម្បី បកស្រាយអំពីរឿងដែល គេគិតថាលោកកំពុងតែមានទំនាក់ទំនងជាមួយគ្នា ជាគូស្នេហ៍។

ក្នុងនោះផងដែរ មន្ទិលសង្ស័យ ត្រូវបានលាតត្រដាង នូវពេលដែលនាយ ចឺម បញ្ជាក់ថា អ្នកទាំង២មិនមែនជាគូស្នេហ៍នឹងគ្នានោះទេ គ្រាន់តែពួកគេបានស្បថថា ធ្វើជាបងប្អូនបង្កើតនឹងគ្នាតែប៉ុណ្ណោះ ដូច្នេះហើយទើបពួកគេ​ មានភាពស្និទ្ធស្នាល ជាមួយគ្នាខ្លាំងបែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 

នាយ ចឺម និង នាយ ក្តី
នាយ ចឺម និង នាយ ក្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម