ភ្នំពេញ៖ តារាចម្រៀង កញ្ញា ប៉ាច គីមមួយ គឺជាតារាវ័យក្មេងមួយរូប ដែលមានសន្ទុះ ប្រជាប្រិយភាពខ្លាំង នៅពេលដែលរូបនាង ផ្លាស់ប្តូរ ស្ទីលនៃការច្រៀង និង ការលេងស្ទីលសម្លៀកបំពាក់ប្លែកៗ។

ទន្ទឹមនឹងនេះ គេសង្កេតឃើញថា តារាចម្រៀងវ័យក្មេងរូបនេះ តែងតែនិយមលេងស្ទីលសម្លៀកបំពាក់ និងម៉ូតសក់ តាមតារាចម្រៀងដ៏ល្បីមួយរូប នៅឯប្រទេសកូរ៉េខាងត្បូង គឺកញ្ញា CLផងដែរ។

ជាក់ស្តែង MVបទថ្មីរបស់ ប៉ាច គីមមួយ ដែលទើបនឹងចេញ មានចំណងជើងថា «DOPE GIRL» ក៏បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំង ដោយមានអ្នកគាំទ្រ មួយចំនួនគិតថា បទថ្មីនេះ Copy ពីស្ទីលរាជនី K-POP CL តែម្ដង។

តួយ៉ាង ក្នុងនេះក៏មានអ្នកគាំទ្រ ផ្សេងទៀត ពេញចិត្តជាខ្លាំងជាមួយស្ទីលថ្មីក្នុងបទនេះ ព្រោះមើលទៅប្លែក និងទាក់ទាញ៕

ចុះប្រិយមិត្តដទៃទៀត យល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនា វីដេអូបទថ្មី«DOPE GIRL» របស់ គីមមួយ ទាំងអស់គ្នា៖

ស្ទីលថ្មី របស់ ប៉ាច គីមមួយ ក្នុងបទថ្មី
ស្ទីលថ្មី របស់ ប៉ាច គីមមួយ ក្នុងបទថ្មី
CL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ាច គីមមួយ