ភ្នំពេញ៖ ដូចជាប្រិយមិត្ត បានដឹងរួចមកហើយ ថាតារាកំប្លែងស្រី ស្រីលាភ បានសម្រាលកូនភ្លោះស្រី ដ៏គួរឲ្យស្រលាញ់ ហើយនៅពេលនេះ រូបនាង ក៏បានលាឈប់ ពីវិស័យសិល្បៈ មួយរយៈ ដើម្បីមកមើលថែទាំ កូនៗរបស់នាង។
ទន្ទឹមនឹងនោះដែរ គេក៏សង្កេតឃើញថា នាយក្រឹម បានបង្ហាញមុខ តាំងពីស្រីលាភ សម្រាលកូន គឺរូបលោក តែងនៅក្បែរ និងផ្តល់កម្លាំងចិត្តឲ្យនាង គ្រប់ពេលតែម្តង។ ជាពិសេស អ្វីដែលសំខាន់ គឺពេលនេះ រូបលោក ហាក់ដូចជា បើកដៃ ឲ្យនាង បង្ហោះរូប បែបលក្ខណៈគ្រួសារ ដែលហាក់ដូចជា លែងលាក់បាំង អ្វីតទៅទៀត ។
ក្នុងនោះ កាលពីយប់មិញនេះ ស្រីលាភ ក៏បានបង្ហាញរូបថត នាង និង នាយក្រឹម ព្រមទាំងក្រុមគ្រួសារ នៅពេលទទួលទានអាហារពេលល្ងាច ជាមួយគ្នា យ៉ាងសប្បាយរីករាយ៕
ចំណុចនេះ បានធ្វើឲ្យ អ្នកគាំទ្រ យល់យ៉ាងច្បាស់ថា អ្នកទាំងពីរ ដូចជា ព្យាយាមប្រកាសពីទំនាក់ទំនងរបស់ពួកគេ ជាសាធារណៈ ដោយលែងខ្លាច មាត់អ្នកដទៃ ឬពាក្យរិះគន់ ពីសំណាក់មហាជន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]