ភ្នំពេញ៖ កុមារី សុខ សុជាតា ដែលប្រិយមិត្តជាច្រើន បានស្គាល់ហើយ តាមរយៈការប្រលងចម្រៀងក្មេងលំដាប់ពិភពលោក The Voice Kids Cambodia នោះ រីឯសមត្ថភាពរបស់ប្អូនស្រីវិញ ពិតជាខ្លាំង រហូតបានបន្តការប្រកួត ទៅវគ្គផ្តាច់ព្រ័ត្រ។

ក្រោយពីការប្រលងបានបញ្ចប់ ឃើញថាកុមារី សុខសុជាតា ទទួលបានការគាំទ្រកាន់តែខ្លាំងឡើង និងមានអ្នកគាំទ្រ ជាមួយនឹងទេពកោសល្យ របស់ប្អូនជាច្រើន។

លើសពីនេះទៅទៀត តាមរយៈបណ្តាញសង្គម ក៏បានប្រទះឃើញ នូវរូបភាពរបស់ប្អូនស្រី បានចូលរួមកម្មវិធី សប្បុរសធម៌ជាច្រើន ជាហេតុធ្វើអោយប្រិយមិត្តទស្សនិកជន ជាពិសេសអ្នកគាំទ្រ តែងលួចសរសើរប្អូនស្រីជារឿយៗ។

បើទោះបីជាតែទើបប្រឡូកក្នុងវិស័យសិល្បៈក៏ពិតមែន តែកុមារី សុខ សុជាតា តែងតែចូលរួមជាមួយការងារសង្គមជានិច្ច ៕

ចង់ជា្របច្បាស់ទស្សនា វីដេអូខាងក្រោម៖

សុជាតា តែងបង្ហាញមុខក្នុងកម្មវិធីសប្បុរធម៌
កុមារី សុខ សុជាតា
កុមារី សុខ សុជាតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សុជាតា