ភ្នំពេញ៖ ពិធីការិនី សុភ័ក្រ កុសុម៉ា ដែលគេស្គាល់ថា ជាតារាស្រីពហុជំនាញពូកែសម្តី កំប្លែងមិនចេះរីងស្ងួត បច្ចុប្បន្នតែទទួលបានការចាប់អារម្មណ៍ និងការគាំទ្រស្រលាញ់ យ៉ាងច្រើនពីសំណាក់មហាជន ជាមួយនឹងទេពកោសល្យរបស់នាង។

ជាការពិតណាស់ ក៏ដូចជាកាលពីថ្មីៗនេះ នៅក្នុងកម្មវិធី «ពេញចិត្តឬអត់?» ដែលមានកញ្ញា កុសុម៉ា និងតាប៊ុយ គឺជាពិធីករពិធីការិនី ដែលតែងតែធ្វើឲ្យបរិយាកាស មានភាពសប្បាយរីករាយ ព្រមជាមួយនឹងការរកនឹក លេងល្បែងកម្សាន្តប្លែកៗផងទៀតនោះ ដោយសប្តាហ៍នេះ ពួកគេបានអញ្ជើញតារាកិត្តិយសមកជាច្រើនរូប មកចូលរួមលេងនៅក្នុងកម្មវិធីរបស់ពួកគេ។

ជាការពិតណាស់ មកដល់វគ្គលេងហ្គេមបិទមាត់ហាមនិយាយ កុសុម៉ាបានបញ្ចេញ ឬកពារក្រមិចក្រមើម ដើម្បីឲ្យបេក្ខជនទាំងនោះ សើច និងហើបមាត់និយាយ។ ដោយជាពិសេសនោះ ចូលមកដល់បេក្ខជនវ័យក្មេងរូបសង្ហា ដែលស្គាល់ថាជាតារាចម្រៀង Original Song ប្អូនប្រុស បុត្រ កញ្ញាកុសុម៉ា កាន់តែធ្វើឲ្យទស្សនិកជនគ្រប់គ្នាសើចសប្បាយ ដោយនាងទាំងអោបរឹតទាំងនិយាយលេងសើច ជាមួយនឹងតារាប្រុសវ័យក្មេងរូបនេះ ដែលធ្វើឲ្យអ្នកទស្សនាសើចចង់ហូរទឹកភ្នែកទៅហើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា