ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា កាន់តែទទួលបានភាពជោគជ័យខ្លាំង នៅក្នុងវិស័យសិល្បៈ រីឯមុខរបររកស៊ីរបស់នាងវិញដើរទៅយ៉ាងជោគជ័យទន្ទឹមគ្នា។

ស្របពេលជាមួយនឹងភាពជោគជ័យនេះ ត្រូវបានមហាជនជាច្រើនបានទទួលស្គាល់ថានាង នៅក្មេងអាយុតិចតែ ចេះរកប្រាក់ ចេញរកស៊ី ដើម្បីទទួលបានប្រាក់ ទោះបីជាឪពុករបស់តារារូបនេះ គឺលោកតាវិចទ័រ ដែលជាប្រធានផលិតកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ និងជាអ្នកគ្រប់គ្រងក្រុមកំប្លែងប្រចាំនៅស៊ីធីអិន មានជីវភាពមិនធម្មតាក៏ដោយ។

ផ្អែកតាមបណ្តាញសង្គមរបស់ តារាវ័យក្មេងរូបនេះបានបង្ហោះរូបភាព ជាមួយនឹងឈុតគ្រឿងអលង្ការមួយឈុត ដែលក្នុងនោះខ្សែក ខ្សែដៃ ចិញ្ចៀន និងក្រវិល របស់នាងសុទ្ធតែជាមាស ដែលមានទំហំធំៗ មើលទៅចែងចាំងមែនទែន ចំណែកឯតម្លៃវិញក៏មិនណយដែរ។

នៅក្នុងនោះដែរ នៅពេលដែលអ្នកគាំទ្របានឃើញដូច្នោះ ក៏លាន់មាត់សរសើរនាងគ្រប់គ្នា នៅពេលដែលនាងមានភាពជោគជ័យ នៅក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ ក៏មានឪពុកស្រលាញ់នាង និងមានមាសពេជ្រពាក់ពេញខ្លួនបែបនេះ៕ 

តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា
តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា
តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា
តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ​ពាក់មាសពេញខ្លួន
តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ​ពាក់មាសពេញខ្លួន
តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ​ពាក់មាសពេញខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា