មានឆ្មាដ៏ធាត់មួយក្បាល ដែលសូម្បីតែងាកក្បាលលិតរោមរបស់ខ្លួនក៏មិនបាន តែឥលូវនេះ វាបានស្រកទំងន់អស់ពាក់កណ្ដាលនៃខ្លួនរបស់វា ពិតជាមិនគួរឲ្យជឿ។

ឆ្មាមួយក្បាលនេះមានឈ្មោះថា ខាស្ពឺរ មានទម្ងន់ ១០.២គីឡូក្រាម វាចូលចិត្តសុីសាច់មាន់ និងដំឡូងបារាំងដុត ហើយមានពេលខ្លះគេក៏បានលួច ចំនីរបស់ម្ចាស់គេសុីផងដែរ។ ខាស្ពឺរមានការពិបាកក្នុងការធ្វើចលនា មិនអាចលោតបាន ហើយនៅពេលដែលគេត្រូវការសំអាតខ្លួន គេត្រូវប្រើជើងរបស់គេ ជំនួសអណ្ដាត។ ប៉ុន្ដែកាលពីឆ្នាំមុននេះ ម្ចាស់របស់គេបានសំរេចចិត្ត ធ្វើការកំណត់ការបរិភោគអាហាររបស់ ខាស្ពឺរដើម្បីឲ្យគេអាចស្រកទំងន់។ ប្រាំមួយខែក្រោយមក ខាស្ពឺរពិតជាទទួលបានលិទ្ធផលមែន គេបានស្រកអស់ពាក់កណ្ដាលនៃទម្ងន់របស់គេ ឥលូវនេះសល់តែ ៦.៣គីឡូក្រាមតែប៉ុណ្ណោះ ហើយធ្វើដែលគួរឲ្យចំលែកនោះ ខាស្ពឺរនៅតែកំណត់អាហាររបស់ខ្លួនគេ ដោយមិនបានសុីទៅតាមចំណង់ដូចកាលពីមុននោះទេ។

តើប្រិយមិត្តយល់យ៉ាងណា? សត្វឆ្មាមួយនេះអាចសម្រកទម្ងន់បាន ចុះប្រិយមិត្តវិញ?

ដោយអៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]