ភ្នំពេញ៖ កូនប្រុសរបស់ពិធីករដ៏ល្បីឈ្មោះលោកជា វណ្ណារិទ្ធ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមាន មុខមាត់ស្រស់ស្អាត មិនត្រឹមតែប៉ុណ្ណោះ កាន់តែមានភាពវ័យឆ្លាតមិនធម្មតា។

ដោយឡែក បច្ចុប្បន្ននេះឃើញថាក្មេងៗជាច្រើន ពិតជាមានភាពឆ្លាយវ័យមែនទែន តែក៏ដោយសារតែឪពុកម្តាយជាអ្នកបង្ហាត់បង្រៀនដែរ នៅក្នុងនោះលោកជា វណ្ណារិទ្ធជាពិធីករមួយរូប ដែលមានភាពមមាញឹកខ្លាំងនៅក្នុងវិស័យសិល្បៈ តែលោកនៅតែមានពេលវេលាសម្រាប់គ្រួសារជានិច្ច ជាពិសេសនោះគឺលោកតែបង្រៀនកូនឲ្យល្អតែម្តង។

ជាក់ស្តែងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏ឃើញវីដេអូមួយរបស់កូនប្រុសលោកជា វណ្ណាវិទ្ធ ដែលកំពុងលេងម្យ៉ាង ដែលមានអក្សរអង់គ្លេស នៅក្នុងនោះដែរ លោកក៏បានយកក្រដាសអក្សរឲ្យកូនរបស់លោក ហើយ អូនហ្វេម គ្រាន់តែមើលឃើញភ្លាមក៏យកដៃទៅចុចនៅលើអក្សរនោះយ៉ាងត្រឹមត្រូវ ដែលគ្មានខុសសូម្បីតែបន្តិច។

ទាំងនេះធ្វើឲ្យអ្នកបានទស្សនាវីដេអូមួយនេះ បានលាន់មាត់និយាយពីកូនរបស់លោកថា ពិតជាមានភាពវ័យឆ្លាតមែនទែន ទោះបីជាប្អូនមានអាយុទើបតែប៉ុន្មានឆ្នាំ មិនទាន់ចេះនិយាយក៏ប៉ុន្តែអាចធ្វើរឿងមួយនេះបាន៕

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ 

កូនប្រុសលោកជា វណ្ណាវិទ្ធ
កូនប្រុសលោកជា វណ្ណាវិទ្ធ
កូនប្រុសលោកជា វណ្ណាវិទ្ធ
កូនប្រុសលោកជា វណ្ណាវិទ្ធ
កូនប្រុសលោកជា វណ្ណាវិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ