យើងទាំងអស់គ្នា ធ្លាប់តែឃើញ និងប្រើទ្រនាប់ការពារ ពីភាពឆ្កូត សឹករិចរិល ដើម្បីអោយ ទូរស័ព្ទរបស់យើងនៅ ស្អាត និងថ្មីបានយូរ។ ហើយទ្រនាប់ការពារទាំងនោះ គឺភាគច្រើន មានលក្ខណៈសាមញ្ញធម្មតា និង ពេលខ្លះក៏មានម៉ូតប្លែកៗខ្លះផងដែរ ដូចជា មានរូបតុក្កតា ផ្កា ពណ៌ចំរុះផ្សេងៗ ជាដើម ដើម្បីបង្កើនភាពទាក់ទាញ។ ប៉ុន្តែមិនដឹងជាប្រិយមិត្ត ធ្លាប់ដែលបាន ប្រទះភ្នែកឃើញ ទ្រនាប់ការពារទូរស័ព្ទ ដែលមើលទៅគួរអោយអស់សំណើច និង មានលក្ខណៈប្លែកភ្នែកដែររឺនៅទេ។

យ៉ាងណាមិញ នៅក្នុងរូបភាពខាងក្រោមទាំងអស់នេះ សុទ្ធតែជា ទ្រនាប់ការពារ សំរាប់ទូរស័ព្ទដៃ ម៉ាក អាយហ្វូន (iPhone) ដែលជាទូរស័ព្ទមានការពេញនិយមបំផុត មួយ នាពេលបច្ចុប្បន្ន។ ទ្រនាប់ទាំងអស់នេះ មានលក្ខណះចម្លែកខុសពីគេ ព្រោះវាត្រូវបានឆ្នៃ ឡើងចេញជារូបរាងវត្ថុ និង របស់ប្រើប្រាស់នានា ដែលមានភាព ទាក់ទាញ ព្រមទាំងគួរអោយ អស់សំណើចទៀតផង។

សូមទស្សនានូវរូបភាពខាងក្រោមទាំងអស់គ្នា ៖

តើប្រិយមិត្ត យល់យ៉ាងណាដែរចំពោះរូបភាពទាំងអស់នេះ?

 

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]