ភ្នំពេញ៖ ដូចប្រិយមិត្ត បានជ្រាបកន្លងមកហើយថា អ្នកនាង គង់ ចាន់ស្រីមុំ កំពុងសោយសុខ និងសុភមង្គល យ៉ាងពេញទំហឹង ស្របពេលនាងកំពុងពពោះកូនដំបូង ជូនស្វាមីសង្ហា លោក គឹម សីហា។

អ្វីដែលធ្វើឲ្យគ្រប់គ្នា តែងសរសើរតារាសម្ដែងសាច់សខ្ចីរូបនេះ គឺនាងមានសំណាង បានស្វាមី មិនត្រឹមតែសង្ហាទេ តែថែមទាំងចេះយកចិត្ត យកថ្លើម មិនឲ្យភរិយា រូបនេះខកចិត្តឡើយ។

ជាពិសេស អំឡុង ស្រីមុំ មានទម្ងន់ លោក គឹម សីហា តែងតែចម្អិនអាហារ ជាច្រើនមុខ អមនឹងទឹកផ្លែឈើជាច្រើនរសជាតិ ឲ្យភរិយាពិសារសឹងរាល់ថ្ងៃ ទាំងដែរនេះជាកិច្ចការស្រ្តី ក៏លោកមិនដែលរើសអើងឡើយ។

ទង្វើរបស់ស្វាមីគំរូរូបនេះ តែងត្រូវបានប្រិយមិត្ត អ្នកគាំទ្រ លួចសរសើរលោក មិនដាច់ពីមាត់ ពិសេសតែងលួចច្រណែន និងថៅកែស្រីវ័យក្មេង គង់ ចាន់ស្រីមុំ ដែលអ្នកនាង មានសំណាង បានប្ដីល្អកម្ររកបានបែបនេះ៕

ខាងក្រោមនេះ ជាវីដេអូបង្ហាញពីសកម្មភាព លោក សីហា ចម្អិនអាហារជូនប្រពន្ធ៖

លោក គឹម សីហា ចម្អិនអាហារ ឲ្យភរិយា
លោក គឹម សីហា ចម្អិនអាហារ ឲ្យភរិយា
លោក គឹម សីហា និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ