ភ្នំពេញ៖ អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង និង នាយកៃដ ក្រោយពីរួមរស់ជាមួយគ្នាជាប្ដីប្រពន្ធរួចមក អ្នកទាំងពីរក៏ធ្លាប់ប្រកាសរួចហើយថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនរំលឹក និងមិនប្រកាន់រឿងអតីតកាលរបស់ពួកគេរៀងខ្លួន ដោយសារតែបែបនេះហើយ ទើបធ្វើឲ្យចំណងស្នេហារវាងអ្នកទាំងពី កាន់តែស្អិតរមួតឡើងៗ ធ្វើឲ្យអ្នកគាំទ្រ ច្រណែនមែនទែន ។

បច្ចុប្បន្ននេះតារាកំប្លែងនាង ខ្ញុង កាន់តែទទួលបាននូវការគាំទ្រជាច្រើន ពីសំណាក់ទស្សនិកជនទូទៅ មិនថានៅក្នុងប្រទេស ឬនៅក្រៅប្រទេសទេ ព្រោះតែទេពកោសល្យនៃការសម្តែង ដែលពោរពេញទៅដោយ ភាពក្រមិចក្រមើមរបស់នាង ដែលធ្វើឲ្យអ្នកទស្សនា មិនជិនណាយ សើចហៀរទឹកភ្នែក គ្រប់ពេលដែលបានទស្សនាការសម្ដែងរបស់នាង ។

ខ្ញុង និង នាយកៃដ បានបន្តការងារសិល្បៈកំប្លែងជាមួយគ្នា រួមទាំងពង្រីកការងារទាក់ទិននឹងសិល្បៈមួយចំនួនទៀត ដូចជាក្រុមតន្ត្រីសម័យ និងទទួលរៀបចំធ្វើម្ហូបក្នុងពិធីផ្សេងៗ។ ឃើញថាមួយរយៈនេះ នាងរវល់ខ្លាំងមែនទែន ជាមួយនឹងការងារសិល្បៈ ប៉ុន្តែចំណងស្នេហ៍របស់នាង ក៏មិនឃ្លាតឆ្ងាយដែរ។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ តាមរយៈរួបភាពប៉ុន្មានសន្លឹក ដែលនាងទើបតែបង្ហោះចែកចាយ នៅលើបណ្តាញសង្គមហ្វេសប៊ុក គឺថាប្ដីរបស់នាង បានវីដេអូខលមកនាងតែម្ដង ដោយសារតែបាត់នាងយូរពេក ក៏ព្រោះតែការនឹករលឹកជាខ្លាំង មើលទៅគឺពិតជាផ្អែមល្ហែមមែនទែន ចំពោះអ្នកទាំងពីរ ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា!

អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង និងស្វាមី
អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង និងស្វាមី
អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង និងស្វាមី
ស្វាមី អ្នកនាខ្ញុងវីដេអូខលមកនាងក្រោយបាត់នាងយូរ
ស្វាមី អ្នកនាខ្ញុងវីដេអូខលមកនាងក្រោយបាត់នាងយូរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង