ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិជ្ជាឌីជីថល បានប្រកាស ពីភាពជោគជ័យថ្មីរបស់ខ្លួន ក្នុងការលក់ចេញនូវទូរទស្សន៍ Smart TVs បានរហូតដល់ ជាង 1 លានគ្រឿង នៅសហរដ្ឋអាមេរិក កាលពីអំឡុងខែមុន។

ទូរទស្សន៍ Samsung បានឈានដល់ការលក់ប្រចាំខែខ្ពស់បំផុតគឺ 1.15 លានគ្រឿង ក្នុងខែតុលា នាឆ្នាំនេះ នៅសហរដ្ឋអាមេរិក បន្ទាប់ពីការលក់មានចំនួនក្បែរ 1 លាន គ្រឿងកាលពីឆ្នាំមុន។ ជាមួយដំណើរការលក់ដ៏ល្អនេះ ទូរទស្សន៍ Samsung TV មាន ឆន្ទៈបន្តយកតំណែងផលិតផលលក់ដាច់បំផុតលំដាប់ថ្នាក់ទី 7លើពិភពលោក។ យោងតាម លោក Gwihan Lee អគ្គនាយកក្រុមហ៊ុន Thai Samsung Electronics Co., Ldt., នៃតំបន់ឥណ្ឌូចិន បានមានប្រសាសន៍ថាការលក់ចេញចំនួន 1.15 លានគ្រឿង គឺជារបាយការណ៍ស្ថិតក្នុងទីផ្សារប្រកួតប្រជែងខ្ពស់បំផុតនៅតំបន់អាមេរិក ខាងជើង ដែលត្រូវបានបែងចែកយ៉ាងទូលំទូលាយទៅលើ យុទ្ធសាស្រ្តទីផ្សារធំៗ  យុទ្ធសាស្រ្តគ្រប់គ្រងការផ្គត់ផ្គង់ដ៏មានសក្តានុពល និងបច្ចេកវិជ្ជា

នៅពេល Samsung មិនទាន់បង្ហាញទូរទស្សន៍ប្រភេទណាមួយលក់ដាច់បំផុតនោះ ក្រុមហ៊ុនបានផ្តោតទៅលើអេក្រង់ធំជាងមុន។ លោក Gwihan Leeបានបញ្ជាក់ថា ទូរទស្សន៍ Samsung Smart TV ស៊េរី ES9000 គឺជាខ្សែត្រៀមជួរមុខនៃយុទ្ធសាស្រ្ត ទីផ្សាររបស់ក្រុមហ៊ុន ដើម្បីការពារតម្រូវការកើនឡើងនៃទូរទស្សន៍ខ្នាតធំ

ដំណឹងនៃភាពជោគជ័យរបស់ Samsung ព្រមពេលមានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន កំពុងមានគម្រោង ផ្លាស់ប្តូរម៉ាកសញ្ញាថ្មី។ តាមរបាយការណ៍បានបញ្ជាក់ថា Samsung កំពុងមានគម្រោងកែប្រែនូវរូបភាពថ្មី អាចនិយាយបានថាដើម្បីបន្ថែមទៅ លើ ម៉ាកសញ្ញាអន្តរជាតិឲ្យកាន់តែភ្លឺថ្លា ប្រហាក់ប្រហែលទៅនឹង Apple នៅក្នុងពិធី តាំងពិព័រណ៍សម្ភារអេឡិចត្រូនិក 2013 នៅ Las Vegas, Nevada, USA

បច្ចេកវិជ្ជា Smart Interaction របស់ Samsung បានផ្តល់ឲ្យអ្នកប្រើប្រាស់ទូរទស្សន៍ Smart TV នូវជម្រើសដ៏វៃឆ្លាតជាច្រើនសម្រាប់ការបញ្ជា និងប្រើប្រាស់ទូរទស្សន៍ រវាង អ្នកប្រើប្រាស់ និងអេក្រង់ទូរទស្សន៍។ ប្រព័ន្ធបញ្ជាដោយសំឡេង ដោយដៃ និង ដោយការចំណាំផ្ទៃមុខមនុស្សស៊េរីថ្មីរបស់ Samsung បានបង្កើតនូវបទពិសោធន៍ដ៏ អស្ចារ្យដល់អ្នកប្រើប្រាស់។ អ្នកប្រើប្រាស់អាចបិទបើកទូរទស្សន៍ ដំណើរការកម្មវិធី ឬស្វែងរក និងអានព័ត៌មាននៅលើអ៊ីនធឺណិត ដោយមិនចាំបាច់ប្រើតេឡេបញ្ជា។ ស៊េរី ទូរទស្សន៍ Samsung Smart TV 2012 មានភ្ជាប់មកជាមួយនូវកាមេរ៉ាដែលអាចកំណត់ ចលនានៅខាងមុខ ព្រមទាំងមីក្រូហ្វូនដែលអាចចំណាំសំឡេងបានផងដែរ។

អំពីក្រុមហ៊ុនSamsung Electronics Co., Ltd.

ក្រុមហ៊ុន Samsung Electronics Co., Ltd. គឺជាក្រុមហ៊ុនឈានមុខគេលើផ្នែក Semiconductor ទូរគមនាគមន៍ ព័ត៌មានឌីជីថល និងបច្ចេកវិជ្ជាបង្រួមឌីជីថល ដែលចំណូលពីការលក់រួមក្នុងឆ្នាំ 2011 មានចំនួន 143.1 រយកោដិដុល្លារ។ បុគ្គលិកសរុបប្រហែល 206,000 នាក់ បម្រើការនៅការិយាល័យ ចំនួន 197 ក្នុង 72 ប្រទេស។ ក្រុមហ៊ុនដំណើរការបែងចែកជាពីរផ្នែក ដើម្បីគ្រប់គ្រងទៅលើអាជីវកម្ម ឯករាជ្យចំនួន 9 របស់ខ្លួនគឺផ្នែកព័ត៌មានឌីជីថល និងការទំនាក់ទំនងអេក្រង់ បញ្ជូន រូបភាព ប្រព័ន្ធទំនាក់ទំនងចល័ត ប្រព័ន្ធទូរគមនាគមន៍ គ្រឿងឌីជីថល ដំណោះ ស្រាយព័ត៌មានវិទ្យា រូបភាពឌីជីថល ដំណោះស្រាយឧបករណ៍ផ្សេងៗ អង្គចងចាំ ប្រព័ន្ធ LSI និង LED ។ ដោយការកត់សម្គាល់ទៅលើដំណើរការ ឈានមុខ គេក្នុង វិស័យសេដ្ឋកិច្ច បរិស្ថាន និងសង្គមដ៏សំខាន់ ក្រុមហ៊ុនអេឡិចត្រូនិក Samsung ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនបច្ចេកវិជ្ជាដ៏ល្អបំផុតរបស់ ពិភពលោក ក្នុងឆ្នាំ 2011 ដោយកំណត់ត្រា Dow Jones Sustainability Index ។ សម្រាប់ព័ត៌មាន បន្ថែម សូមចូលទៅគេហទំព័រ www.samsung.com

ដោយ ៖ ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]