ភ្នំពេញ៖ កំពូលតារាចម្រៀងស្រី លំដាប់ប្រទេស កញ្ញា ឱក សុគន្ធកញ្ញា នៅតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន បើទោះបី ជាទីផ្សារសិល្បៈសព្វថ្ងៃ កំពុងមានការប្រកួតប្រជែងខ្លាំង យ៉ាងណាក៏ដោយ។

នេះក៏ដោយសារកញ្ញា ជាតារាស្រីដែលមានសមត្ថភាព បូកផ្សំនិងភាព រួសរាយ រួមទាំងការ តុបតែងខ្លួន មើលទៅគួរឲ្យស្រលាញ់គ្រប់ពេល ទើបធ្វើឲ្យហាងឆេងខ្លួន គ្មានការស្រកចុះបែបនេះ។

យ៉ាងណាមិញ បើទោះជាខ្លួនមានប្រជាប្រិយភាពខ្លាំងដូច្នេះមែន ក៏កញ្ញា ឱក សុគន្ធកញ្ញា មិនធ្វើឲ្យហ្វេនខកចិត្តដែរ ដោយមុននេះខាងផលិតកម្មហង្សមាស បានបង្ហោះបទថ្មីរបស់នាងលើបណ្ដាញសង្គម ដែលមានចំណងជើងថា«អារម្មណ៍»

ហើយចំពោះបទថ្មីរបស់កញ្ញា ពិតជាពិរោះស៊ីនឹងទឹកដមសម្លេងកញ្ញាខ្លាំងណាស់ ឯអត្ថន័យវិញក៏ ចាក់ដោតបេះដូងយុវវ័យយើងខ្លាំង ទៀតផង៕

ចង់ជ្រាបច្បាស់ តោះ ស្ដាប់បទថ្មីរបស់ កញ្ញា ឱក សុគន្ធកញ្ញា ទាំងអស់គ្នា៖

កំពូលតារាចម្រៀងស្រី លំដាប់ប្រទេស កញ្ញា ឱក សុគន្ធកញ្ញា
កំពូលតារាចម្រៀងស្រី លំដាប់ប្រទេស កញ្ញា ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា