(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាបៀរ GANZBERG ប្រកាសចែកជូនមួកការពារសុវត្ថិភាព ចំនួន 10,000មួក ជូនដល់ប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ ក្នុងខែ មករា 2018 នេះ។ 

ស្របតាមរដ្ឋាភិបាលកំពុងតែពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក អោយមានប្រសិទ្ធភាពខ្ពស់ ប្រជាពលរដ្ឋជាច្រើន ដែលធ្វើដំណើរដោយម៉ូតូអត់ពាក់មួកសុវត្ថិភាព នឹងត្រូវបានសមត្ថកិច្ចធ្វើការផាកពិន័យ។ ដូច្នេះនេះពិតជាដំណឹងល្អណាស់សម្រាប់អ្នកធ្វើដំណើរដោយម៉ូតូ នឹងដើម្បីជាការចូលរួមចំណែកអនុវត្តន៍ច្បាប់ចរាចរណ៍ អោយមានប្រសិទ្ធភាពខ្ពស់ ក្រុមហ៊ុនស្រាបៀរ GANZBERG ប្រកាសចែកមួកការពារសុវត្ថិភាពចំនួន ១០,០០០មួក ជូនដល់ប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានលម្អិត នៃយុទ្ធនាការចែកមួកការពារសុវត្ថិភាពនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងប្រកាសជូនក្នុងពេលឆាប់ៗខាងមុខនេះ ទាំងការទីតាំងចែកមួក និងកាលបរិច្ឆេទច្បាស់លាស់៕   

GANZBERG ប្រកាសចែកមួកសុវត្ថិភាពចំនួន 10,000មួក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]