ចិន៖ នារីជនជាតិចិនម្នាក់ត្រកូល Lu  មានមិត្តប្រុសម្នាក់ឈ្មោះ Yang Junfeng។ ពួកគេទាំងពីរនាក់បានស្រលាញ់គ្នារហូតដល់ជ្រុលជ្រួស មានផ្ទៃពោះរយៈពេល ៤ ខែ។

យោងតាមប្រភពព័ត៌មេរ័ររបស់ចក្រភពអង់គ្លេសបានរៀបរាប់ឲ្យដឹងថា ក្រោយពីមានផ្ទៃពោះរយៈពេល ៤ខែរួចមក លោក Yang Junfeng ក៏បានទិញចិញ្ចៀនពេជ្រមួយវង់ដែលមានតម្លៃ ១២ ៤៣៣ ដុល្លារអាមេរិក ដើម្បីសុំនាង Lu រៀបការ នៅវេលាម៉ោង ៨ ព្រឹក។

សកម្មភាពនាង Lu វាយមិត្តប្រុសនិងស្រីស្នេហ៍របស់គេ

ក្រោយពីលោក Yang Junfeng បានពាក់ចិញ្ចៀនឲ្យនាង Lu ទើបតែបានរយៈពេលត្រឹមតែពីរម៉ោង ស្រាប់តែលោក Yang Junfeng ហ៊ានយកស្រីស្នេហ៍ម្នាក់ផ្សេងទៀតមកគេងនៅក្នុងបន្ទប់។

ដោយយោងតាមប្រភពដដែលបានរៀបរាប់ឲ្យដឹងថា ក្រោយពីនាង Lu បានដឹង និងតាមទាន់ផ្ទាល់ភ្នែកហើយ នាងបានទះកំផ្លៀងបុរសដែលជាគូស្នេហ៍របស់នាង ហើយថែមទាំងស្ទុះទៅទះកំផ្លៀងនារីជាស្រីកំណាន់ថែមទៀត តែត្រូវលោក Yang Junfeng ឃាត់ ហើយនិយាយថាឲ្យនាង Lu ចាកចេញ។

សកម្មភាពនាង Lu វាយមិត្តប្រុសនិងស្រីស្នេហ៍របស់គេ

ក្រោយពេលដែលឃើញទង្វើលោក Yang Junfeng ការពារស្រីកំណាន់លួចលាក់បែបនេះ នាង Lu មានការខឹងសម្បាយ៉ាងខ្លាំង ហើយបានសម្រេចចិត្តចាកចេញដោយទុកឲ្យលោក Yang Junfeng សប្បាយរីករាយជាមួយនឹងស្រីស្នេហ៍របស់ខ្លួន។

ក្រោយពីការចាកចេញហើយ នាង Lu បាននិយាយថា៖

ខ្ញុំនឹងយកកូននៅក្នុងផ្ទៃចេញ ហើយនាងនឹងមិនជួបមុខអតីតមិត្តប្រុសរបស់នាងទៀតឡើយ។

លើសពីនេះទៀតនោះ នាងបានសរសេរសារបង្ហោះនៅលើបណ្តាញសង្គម ដោយរៀបរាប់ថា៖

មិនថាបងក្រយ៉ាងណា អូនមិនដែលរអ៊ូ ឬមើលងាយបងសូម្បីតែមួយម៉ាត់ អូនសុខចិត្តឆ្លងកាត់រាល់ឧបសគ្គលំបាកជាមួយនឹងបងជានិច្ច ប៉ុន្តែផ្ទុយទៅវិញ បងបែរជាតបស្នងអូននូវទង្វើបែបនេះទៅវិញ។

នៅពេលនេះគេមិនដឹងទេថា តើនាង Lu នឹងយកកូនចេញដូចដែលនាងនិយាយឬយ៉ាងណានោះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]