ចិន៖ អ្នកគ្រូក្បាច់គុនតៃជីជនជាតិចិន អាយុ ៣១ឆ្នាំមួយរូប បានទាក់ចិត្តអ្នកលេងបណ្តាញសង្គមជាច្រើន ដោយសារតែរូបរាងដ៏ស្រឡូន និងរបៀបនៃការតុបតែងខ្លួនដ៏ទាន់សម័យ។
កញ្ញា Ye Yongxiang គឺជាអ្នកគ្រងតំណែងជំនាន់ទី៦ នៃក្បាច់គុណតៃជីក្បាច់ Yang។ កញ្ញាកម្ពស់ ១.៥៨ម៉ែត្រ រូបនេះត្រូវបានគេដាក់ឈ្មោះឲ្យថាជា “អ្នកលេងក្បាច់តៃជីដែលទាក់ទាញបំផុតប្រចាំប្រទេសចិន”។

កញ្ញា បានចាប់កំណើតនៅក្នុងទីក្រុងសៀងហៃ និងបានចាប់ផ្តើមរៀនជំនាញប្រដាល់ក្បាច់តៃជី ជាមួយម្តាយរបស់នាង តាំងពីអាយុ៣ឆ្នាំមកម្ល៉េះ។
នៅក្នុងឆ្នាំ ២០០៤ កញ្ញា Ye បានចូលរៀនកីឡានៅឯសាលា Shanghai Sports Academy ហើយ៤ឆ្នាំក្រោយមក នាងក៏បានចាប់ផ្តើមធ្វើជាគ្រូបង្រៀន តៃជី តែម្តង។

ប៉ុន្តែកញ្ញា Ye មិនមែនជាគ្រូបង្រៀនក្បាច់តៃជីដែលសាមញ្ញានោះទេ ព្រោះកន្លងមកកញ្ញាបានឈ្នះមេដាយមាសចំនួន៣គ្រឿង នៅក្នុងកម្មវិធីមហោស្រពក្បាច់គុណអន្តរជាតិហុងកុងឆ្នាំ ២០១៤ ទៅលើផ្នែក គុនប្រដាល់តៃជី គុនកាំបិតតៃជី និងគុនដាវតៃជី។
ថ្មីៗនេះ កញ្ញាក៏បានពាំនាំជីវិតជាអ្នកហាត់គុនតៃជីរបស់នាង ទៅបង្ហាញនៅក្នុងបណ្តាញសង្គមរបស់ប្រទេសចិន តាមរយៈគណនី Weibo ដែលមានអ្នកតាមដានដល់ទៅជាង ១១៦០០០នាក់ឯណោះ ហើយគេតែងតែឃើញកញ្ញាបង្ហោះរូបកាន់ដាវ ដំបងដែក និងកាំបិតជាញឹកញ៉ាប់។

បន្ទាប់ពីបានបញ្ចប់ការសិក្សាផ្នែកមនុស្សសាស្ត្រ នៅឯសាកលវិទ្យាល័យ Queen Mary នាទីក្រុងឡុងដ៍រួចមក កញ្ញាក៏មានគម្រោងទៅរស់នៅប្រទេសអង់គ្លេស ដើម្បីរៀបការជាមួយគូដណ្តឹងជនជាតិអង់គ្លេសរបស់នាង នៅក្នុងឆ្នាំ ២០១៨នេះផងដែរ។

កញ្ញាផ្ទាល់ បាននិយាយថា កញ្ញានឹងចាប់ផ្តើមបង្រៀនក្បាច់គុណតៃជីតាមប្រព័ន្ធអនឡាញ និងលះបង់ខ្លួនឯង ដើម្បីផ្សព្វផ្សាយក្បាច់គុណតៃជីនេះ ទៅកាន់មនុស្សជាច្រើនជុំវិញពិភពលោក៕
សូមទស្សនារូបភាពបន្ថែមទៀតរបស់កញ្ញា Yi នៅខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 085836679 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]