ថៃ៖ បុរសចំណាស់ម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីរកឃើញថា មានទំនាក់ទំនងទៅនឹងក្រុមអ្នកលេង Yakuza នៅជប៉ុន និងរស់នៅប្រទេសថៃដោយខុសច្បាប់ជាង ១០ ឆ្នាំ។

បុរសឈ្មោះ Shigeharu Shirai

បុរសខាងលើត្រូវគេស្គាល់ឈ្មោះថា Shigeharu Shirai មានវ័យ ៧៤ ឆ្នាំ ជាបងធំ របស់ក្រុមឧក្រិដ្ឋជន Yakuza ។ ក្រុមនេះមានសមាជិករាប់មុឺននាក់ទូទាំងពិភពលោក និងចិញ្ចឹមហិរញ្ញវត្ថុតាមរយៈការបើកល្បែង  បើកបនស្រី  រត់ពន្ធថ្នាំញៀន និងប្រព្រឹត្តបទល្មើសជាច្រើនផ្សេងទៀត។

ក្រុម Yakuza

គួររម្លឹកថា លោក Shirai ត្រូវបានតុលាការចោទប្រកាន់ពីបទមនុស្សឃាត កាលពីឆ្នាំ២០០៣ ក្រោយពីបានសម្លាប់បុរសម្នាក់ ដែលជាគូបដិបក្ស។

ក្រោយការចោទប្រកាន់រួចមក ជនដៃដល់រូបនេះ បានចាកចោលស្រុកទេស មកសម្ងំលាក់ខ្លួនក្នុងប្រទេសថៃ តាំងពីឆ្នាំ ២០០៥ និងរស់នៅចល័តរហូត ដើម្បីគេចវេះពីក្រសែភ្នែកប៉ូលិសអន្តរជាតិ។

លុះមកដល់ថ្ងៃមួយ ខណៈដែលកំពុងលេងអុកសុខៗ ស្រាប់តែត្រូវបានអ្នករស់នៅក្នុងតំបន់ម្នាក់ ប្រទះឃើញសាក់ដ៏កម្រមានលើដងខ្លួនរបស់គាត់ រួចក៏ថតបង្ហោះរូបសាក់ទាំងនោះលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានអ្នកចុច “Share” រហូតដល់ទៅជាងមួយមុឺននាក់ក្នុងរយៈពេលមួយពព្រិចភ្នែក។ 

បុរសឈ្មោះ Shigeharu Shirai

ប្រជាប្រិយភាពនៅលើបណ្តាញសង្គម ត្រូវបានលេចឮដល់ប៉ូលិសអន្តរជាតិ ក្រោមការសហ​ការណ៍​ជាមួយអាជ្ងាធរក្នុងតំបន់ បាន​កំណត់អត្តសញ្ញាណ​ជន​ដៃដល់រូបនេះបាន  ព្រមទាំងឈានដល់ការឃាត់ខ្លួនរូបគេ ស្ថិតនៅចំណុចភូមិភាគជនបទ ខេត្ត Lopburi ខណៈដែលរូបគេកំពុងចេញក្រៅផ្ទះ រកទិញចំណីអាហារ។

ជនល្មើស ត្រូវបានអាជ្ញាធររបស់ថៃ ចោទប្រកាន់ពីបទឆ្លងដែនដោយខុសច្បាប់ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការឃុំឃាំងក្នុងពន្ធនាគារមួយកន្លែង ស្ថិតនៅទីប្រជុំជនខេត្ត Lobori ប្រទេសថៃ រង់ចាំខាងប៉ូលិសអន្តោប្រវេសន៍ បញ្ជូនត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]