នៅបរិវេណរាងកាយមួយចំនួន អាចធ្វើឱ្យអ្នកមានកង្វល់ជាមួយស្នាមខ្មៅដុំៗ ជាពិសេសកន្លែងដែលងាយនឹងមើលឃើញដូចជា គល់ក ក្លៀក និងគន្លាក់ជើង ជាដើម។  មូលហេតុអាចបណ្តាលមកពីកត្តាមួយចំនួនដូចជា ការកោរឬដករោមក្លៀក ការប្រើផលិតផលបំបាត់ក្លិនខ្លួន  ឬក្លៀក ដែលមានជាតិគីមីប្រតិកម្មខ្លាំង ឬការត្រូវកម្តៅថ្ងៃច្រើនពេកជាដើម។ បញ្ហាទាំងអស់នេះ ក៏អាចកើតមានឡើងបាន ដោយសារជំងឺទឹកនោមផ្អែម  អតុល្យភាពអរម៉ូន   ជំងឺក្រពះពោះវៀន និងការធាត់ឡើងទម្ងន់ផងដែរ។

យើងក៏មានដំណោះស្រាយដ៏ល្អតាមបែបធម្មជាតិ  មានប្រសិទ្ធភាព  និងចំណាយថវិកាតិចផងដែរ។ តោះ! មកតាមដានការអនុវត្ត  វិធីព្យាបាលស្បែកខ្មៅតាមដងខ្លួនងាយៗដូចខាងក្រោម៖

បញ្ហារាងកាយមានស្នាមខ្មៅដុំៗ នៅបរិវេណរាងកាយមួយចំនួន អាចធ្វើឱ្យអ្នកមានបញ្ហាកង្វល់ ជាពិសេសកន្លែងដែលងាយនឹងមើលឃើញដូចជា គល់ក ក្លៀក និងគន្លាក់ជើង ជាដើម

# វិធីបំបាត់ស្នាមខ្មៅងងឹតតាមដងខ្លួន

គ្រឿងផ្សំ

- ប្រេងអូលីវ ១ស្លាបព្រា (ប្រេងអូលីវអាចរកទិញបានងាយតាមផ្សារទំនើប) ត្រូវជ្រើសយកផលិតផលដែលដាក់ថា Extra Virgin Olive Oil ទើបល្អប្រើ

- អំបិលសមុទ្រ ឬអំបិលក្រួស ១ស្លាបព្រា

- ម្សៅសូដា ១ស្លាបព្រា (ម្សៅដុតនំ Baking Soda អាចរកទិញបាននៅតាមផ្សារ ទំនើប)

គ្រឿងផ្សំបំបាត់ស្នាមខ្មៅងងឹតតាមដងខ្លួនមានដូចជា ​ម្សៅសូដា ​ប្រេងអូលីវ ​អំបិលសមុទ្រ

ការអនុវត្ត

- យកគ្រឿងផ្សំខាងលើ កូរច្របល់បញ្ចូលគ្នាឱ្យហ្មត់

យកគ្រឿងផ្សំខាងលើ កូរច្របល់បញ្ចូលគ្នាឱ្យហ្មត់

- រួចយកល្បាយម៉ាស់មួយនេះមកលាបឱ្យសព្វកន្លែងដែលមានបញ្ហា ដូចជា៖ គល់ក គន្លាក់ក្លៀក ជង្គង់ ភ្លៅ គន្លាក់ជើង ក្រលៀន ប្រអប់ជើង ឬស្បែកនៃរាងកាយដែលមានបញ្ហាស្នាមខ្មៅ។

- ទុកចោលប្រមាណ ១៥នាទី ទៅ ២០នាទី ចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច

- អ្នកអាចអនុវត្តវិធីបែបនេះ ២ ទៅ៣ដងក្នុងមួយសប្តាហ៍រហូតដល់បញ្ហាខ្មៅតាមរាងកាយត្រូវបានដោះស្រាយ។

រួចយកល្បាយម៉ាស់មួយនេះមកលាបឱ្យសព្វកន្លែងដែលមានបញ្ហាក៏បានដូចជា៖ គល់ក គន្លាក់ក្លៀក ជង្គង់ ភ្លៅ គន្លាក់ជើង ក្រលៀន ប្រអប់ជើងឬស្បែកនៃរាងកាយដែលមានបញ្ហាស្នាមខ្មៅ

ចំណាំ៖

ប្រសិនជាអ្នកចង់បានស្បែកសបន្ថែមទៀត អ្នកអាចលាយម្សៅស (White Clay អាចរកបាននៅផ្សារទំនើប ) និងទឹកក្រូចឆ្មារសម្បកលឿង នៅក្នុងល្បាយដែលលាយរួចខាងលើ ហើយលាបទុកចោលលើរាងកាយដែលមានបញ្ហាត្រឹមតែ ១៥នាទីចាំលាងចេញ៕   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]