ថៃ៖ ប៉ុន្មានថ្ងៃនេះនៅលើបណ្តាញអ៊ីនស្តារក្រាមថៃ មានការបង្ហោះនូវរូបភាពជាច្រើនបន្តបន្ទាប់អំពីឈុតខ្លះៗ និងតួអង្គសំខាន់ៗជាច្រើននាក់នៅក្នុងរឿង «Likit Ruk»«The Crown Princess» ដែលត្រៀមនឹងចាក់បញ្ចាំងនៅពេលឆាប់ៗខាងមុខនេះ។

ដោយខ្សែភាពយន្តភាគនេះ គឺមានការចូលរួមសម្តែងពីសំណាក់តារាសម្តែងល្បីៗនៅក្នុងស្រុក ដូចជាកញ្ញា Yaya និង Nadech លោក Indy កញ្ញា Sara Legge និងអ្នកនាង Sirinya Winsiri ជាដើម។

នៅក្នុងនោះផងដែរ យើងឃើញតារាសម្តែង និងជាពិធីការិនីម្នាក់ដ៏ល្បីល្បាញអ្នកនាង Sirinya Winsiri ឬមានឈ្មោះមួយទៀតថា Cindy Bishop ក៏ជាតួអង្គសំខាន់ក្នុងរឿងនេះផងដែរ។ 

ហើយរូបភាពរបស់អ្នកនាង Sirinya Winsiri ពេលថតជិតតារាសម្តែងវ័យក្មេង Yaya ក៏ត្រូវបានអ្នកគាំទ្រលាន់មាត់ថាមានសម្រស់ស្រស់ស្អាតមិនចាញ់តារាស្រី Yaya ប៉ុន្មាននោះទេ ទោះជាអ្នកនាង Sirinya Winsiri មានអាយុ ៣៩ ឆ្នាំទៅហើយក្តី។

ពិសេសពេលតុបតែងខ្លួនជាព្រះនាងលេងក្នុងរឿង «Likit Ruk» បែបនេះទៀត រឹតតែធ្វើឱ្យសម្រស់ពិធីការិនីលំដាប់ថ្នាក់អន្តរជាតិម្នាក់នេះ ស្រស់ស្អាតមិនធម្មតាឡើយ ទោះចូលក្នុងវ័យច្រើនបន្តិចទៅហើយក្តី៕

ទស្សនារូបភាពខាងក្រោមដូចតទៅ៖ 

តួសម្តែងនៅក្នុងរឿង Likit Ruk
តួសម្តែងនៅក្នុងរឿង Likit Ruk
Yaya និង Nadech នៅក្នុងរឿង Likit Ruk
តារាសម្តែងវ័យក្មេង Yaya តែងខ្លួនជាព្រះនាងក្នុងរឿង Likit Ruk
តារាសម្តែងវ័យក្មេង Yaya តែងខ្លួនជាព្រះនាងក្នុងរឿង Likit Ruk
ពីធីការិនី Sirinya Winsiri តែងខ្លួនជាព្រះនាងក្នុងរឿង Likit Ruk
ពីធីការិនី Sirinya Winsiri តែងខ្លួនជាព្រះនាងក្នុងរឿង Likit Ruk
ពីធីការិនី Sirinya Winsiri តែងខ្លួនជាព្រះនាងក្នុងរឿង Likit Ruk
ពីធីការិនី Sirinya Winsiri តែងខ្លួនជាព្រះនាងក្នុងរឿង Likit Ruk
ពីធីការិនី Sirinya Winsiri និង Yaya ពេលថតរូបជីតគ្នា
ពីធីការិនី Sirinya Winsiri

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload