បរទេស៖ ការស្នាក់នៅ ជាតម្រូវការចាំបាច់មួយរបស់មនុស្សម្នាក់ៗ ជាពិសេស នៅពេលធ្វើដំណើរកម្សាន្ត។ ដើម្បីបំពេញនូវតម្រូវការ ម្ចាស់សណ្ឋាគារមួយចំនួនបានខិតខំរៀបចំសណ្ឋាគាររបស់ខ្លួនឲ្យស្របទៅតាមស្តង់ដារដែលភ្ញៀវត្រូវការ តែតម្លៃវិញក៏មិនថោកនោះដែរ។

ជាក់ស្តែងយោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា  សណ្ឋាគារចំនួន ១០ នៅលើពិភពលោក មានតម្លៃស្នាក់នៅថ្លៃជាងគេបំផុត ដែលខ្លះតម្លៃរហូតដល់ជិត ១០ ម៉ឺនដុល្លារអាមេរិកក្នុងមួយយប់ក៏មាន។ តោះតាមដានទាំងអស់គ្នា៖

១០. សណ្ឋាគារ Presidential Suite, St Regis ស្ថិតនៅសហរដ្ឋអាមេរិក តម្លៃស្នាក់នៅ ៣០ ០០០ ដុល្លារអាមេរិក ក្នុងមួយយប់

Presidential Suite, St Regis

៩. សណ្ឋាគារ Palms Casino Resort ស្ថិតនៅសហរដ្ឋអាមេរិក តម្លៃស្នាក់នៅ ៣០ ០០០ ដុល្លារអាមេរិក ក្នុងមួយយប់

Palms Casino Resort

៨. សណ្ឋាគារ Shangri-La Suite, Shangri-La Bosphorus ស្ថិតនៅប្រទេសតួកគី តម្លៃស្នាក់នៅ ៣០ ០០០ ដុល្លារអាមេរិក ក្នុងមួយយប់

Shangri-La Suite, Shangri-La Bosphorus

៧. សណ្ឋាគារ The Royal Suite at St. Regis Saadiyat Island ស្ថិតនៅប្រទេស អារ៉ាប់រួម តម្លៃស្នាក់នៅ ៣៥ ០០០ ដុល្លារអាមេរិក ក្នុងមួយយប់

The Royal Suite at St. Regis Saadiyat

៦. សណ្ឋាគារ The Penthouse Suite, Grand Hyatt Cannes Hotel Martinez ស្ថិតនៅប្រទេសបារាំង តម្លៃស្នាក់នៅ ៤០ ០០០ ដុល្លារអាមេរិក ក្នុងមួយយប់

The Penthouse Suite, Grand Hyatt

៥. សណ្ឋាគារ The Royal Villa, The Grand Resort Lagonissi ស្ថិតនៅប្រទេសក្រិក តម្លៃស្នាក់នៅ ៥០ ០០០ដុល្លារអាមេរិក ក្នុងមួយយប់

The Royal Villa, The Grand Resort Lagonissi

៤. សណ្ឋាគារ Delana Hilltop Estate ស្ថិតនៅប្រទេសហ្វ៊ីជី តម្លៃស្នាក់នៅ ៥៥ ០០០ ដុល្លារអាមេរិក ក្នុងមួយយប់ 

Delana Hilltop Estate

៣. សណ្ឋាគារ Ty Warner Penthouse, Four Season Hotel ស្ថិតនៅសហរដ្ឋអាមេរិក តម្លៃស្នាក់នៅក្រោម ៦ម៉ឺនដុល្លារអាមេរិក ក្នុងមួយយប់

Ty Warner Penthouse

២. សណ្ឋាគារ The Royal Penthouse Suite ស្ថិតនៅប្រទេសស្វ៊ីស តម្លៃស្នាក់នៅ ៦ម៉ឺនដុល្លារអាមេរិក ក្នុងមួយយប់

The Royal Penthouse Suite

១. សណ្ឋាគារ The Grand Penthouse ស្ថិតនៅសហរដ្ឋអាមេរិក តម្លៃស្នាក់នៅជិត ១០ ម៉ឺនដុល្លារអាមេរិក ក្នុងមួយយប់

The Grand Penthouse

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]