កូរ៉េខាងត្បូង៖ កាលពីយប់មិញ ទូរទស្សន៍ល្បីឈ្មោះមួយ របស់កូរ៉េ JTBC បានប្រារព្ធធ្វើពិធីប្រគល់ពានរង្វាន់ដល់តារាឆ្នើមធំប្រចាំឆ្នាំ «Golden Disc Award 2018» ដែលមានការចូលរួមសុទ្ធសឹងតែ វត្តមានតារាចម្រៀងល្បីៗកំពុងមានឈ្មោះ បោះសម្លេងដូចជា ក្រុម EXO ក្រុម BTS ក្រុម Twice ក្រុម Blackpink ក្រុម Wanna One នាង Lee Hi និងតារាជាច្រើនផ្សេងទៀតផងដែរ។

យ៉ាងណាមិញ ខណៈដល់វគ្គដែលតារាចម្រៀងស្រីប្រចាំផលិតកម្ម YG កញ្ញា Lee Hi ឡើងសម្តែងបទចម្រៀងរបស់ខ្លួនចំណងជើងថា «Breath» ដែលគ្រប់គ្នាស្គាល់ថា ជាបទ ចម្រៀង​ ដែលអតីតតារាចម្រៀងប្រុស Jonghyun សមាជិកក្រុម Shinee និពន្ធឡើងរៀបរាប់ពីអារម្មណ៍ពិតឈឺចាប់របស់ខ្លួន ឲ្យកញ្ញាLee Hiច្រៀង មុនពេលដែលលោកស្លាប់។ 

តារាចម្រៀងស្រី Lee Hi ឡើងសម្តែងបទ «Breath» ដែលជាស្នាដៃនិពន្ធដោយJonghyun មុនពេលលោកស្លាប់

ដោយក្នុងនោះ កញ្ញា Lee Hi បានលើកយកបទចម្រៀងមួយបទនេះ មកសម្តែងនៅលើឆាកប្រគុំតន្រ្តីដ៏ធំ «Golden Disc Award 2018» យ៉ាងក្តុកក្តួលបំផុត រហូតមកដល់ពាក់កណ្តាលបទត្រឹមឃ្លាដែលច្រៀងថា «បើសិនជាអ្នកលែងមានដង្ហើម នឹងគ្មាននរណាបន្ទោសអ្នកទៀតទេ» ធ្វើឲ្យតារាស្រីរូបនេះ អួលដើម.ក មិនអាចបន្តច្រៀងទៅមុខទៀតបាន ដោយតែនាងនឹកទៅដល់ការឈឺចាប់របស់ Jonghyun និងអាល័យបំផុត ចំពោះការបាត់បង់ មិត្តភក្តិនិងជាសិស្សច្បង គួរឲ្យគោរពម្នាក់ ។

តារាចម្រៀងស្រី Lee Hi ឡើងសម្តែងបទ «Breath» ដែលជាស្នាដៃនិពន្ធដោយJonghyun មុនពេលលោកស្លាប់

ជាការពិតណាស់ មិនត្រឹមតែកញ្ញា Lee Hi តែប៉ុណ្ណោះនោះទេ ដែលក្តុកក្តួលអួលដើម.ក ច្រៀងលែងចេញកណ្តាលឆាក សូម្បីតែទស្សនិកជនតែកំពុងទស្សនា ក៏ដូចជាតារាចម្រៀង ដែលចូលរួមទាំងអស់គ្នា ក៏ស្ទើរតែទប់ទឹកភ្នែកមិនបានផងដែរ។

ជាពិសេសនោះ គឺគេសង្កេតឃើញ តារាចម្រៀងស្រីកញ្ញា Taeyeon ដែលគេស្គាល់ថា ជាមិត្តភក្តិជិតដិតរបស់ Jonghyun នាងក៏បានអង្គុយស្តាប់ទាំងស្រក់ទឹកភ្នែក ជាមួយនឹងការសម្តែង ពោរពេញទៅដោយមនោសញ្ចេតនារបស់ Lee Hi ផងដែរ។

ជាការពិតណាស់ ការចាកចេញយ៉ាងឆាប់រហ័ស របស់តារាចម្រៀងពោរពេញទៅដោយ ទេពកោសល្យលោក Kim Jonghyun ធ្វើឲ្យអ្នកគ្រប់គ្នាមានការសោកស្តាយ និងអាល័យបំផុតការបាត់បង់លោកខ្លាំងបំផុត៕

តារាចម្រៀងស្រី Lee Hi និង Taeyeon ក្តុកក្តួលស្រក់ទឹកភ្នែក
Taeyeon ក្តុកក្តួលស្រក់ទឹកភ្នែក
Taeyeon ក្តុកក្តួលស្រក់ទឹកភ្នែក
Taeyeon ក្តុកក្តួលស្រក់ទឹកភ្នែក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]