ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ថ្មីៗនេះ ផ្សារវើល កុងទីន័រ បានបើកសម្ពោធជាផ្លូវការហើយ ដែលក្នុងនោះមានវត្តមានតារាល្បីៗជាច្រើនបានចូលរួមដូចជា៖ កញ្ញាឱក សុគន្ធកញ្ញា តារាចំរៀងOriginal Song លោក ហេង ពិទូ និង នាយ ក្រឹម តារាសំណើចមិនចេះរីងស្ងួត ដែលធ្វើអោយមានភ្ញៀវកិត្តយសចូលរួមយ៉ាងច្រើនកុះករ ហើយបងប្អូនដែលបានចូលរួមរំភើបរីករាយយ៉ាងខ្លាំង និង មានការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីទាំងមូល។ នេះក៏ជាកម្មវិធីមួយដើម្បីអបអរសាទរដល់ ផ្សារវើល កុងទីន័រអោយកាន់តែទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជន និង ដំណើរការប្រកបដោយភាពជោគជ័យផងដែរ។

កុងទីន័របានបើកសម្ពោធហើយ

កម្មវិធីនារាត្រីនោះផងដែរ មានការសហកាជាមួយស្រាបៀរ hite ដែលជាស្រាបៀរដែលពេញនិយមបំផុតពីប្រទេសកូរ៉េ ជាមួយនឹងរសជាតិដើមពិតៗ រសជាតិស្រាលស្រទន់ជាមួយនឹងភាពទាន់សម័យ បានចែករំលែក និង ផ្ដល់នូវភាពសប្បាយរីករាយជាមួយនឹងរង្វាន់ សម្រាប់ផ្សងសំណាងដល់ភ្លៀវកិត្តយស ដែលបានចូលរួមក្នុងកម្មវិធីក្នុងរាត្រីនោះ។

ដោយមានការរៀបចំយ៉ាងល្អប្រណីត សាកសមនឹងបរិយាកាសយ៉ាងបរិសុទ្ធជាមួយនឹងសម្រស់មាត់ទន្លេជះខ្យល់ត្រជាក់ ធ្វើអោយអារម្មណ៍ស្រស់ស្រាយ កាន់តែពិសេសជាមួយមុខម្ហូបដ៏ឈ្ងុយឆ្ញាញ់ និង ដ៏ពេញនិយមជាច្រើនមុខ ប្រកបដោយផាសុខភាព ដោយមើលឃើញពីចំណុចល្អបែបនេះទើបធ្វើអោយមានការសរសើរយ៉ាងច្រើនពីសំណាក់ភ្ញៀវភាគច្រើនដែលបានចូលរួមថា”ផ្សារវើល កុងទីន័រ ជាផ្សារមួយដែលមានទីតាំងដ៏អស្ចារ្យនៅបណ្ដោយមាត់ទន្លេចតុមុខនេះ មានខ្យល់ត្រជាក់ អាកាសបរិសុទ្ធ សម្បូរទៅដោយម្ហូបដែលមានរសជាតិឆ្ងាញ់ៗ ពិសេសមានតារាល្បីៗជាច្រើនបានចូលរួមទៀតផង” ផ្សារវើល កុងទីន័រ សូមអរគុណដល់តារាកិត្តយស និង ភ្ញៀវកិត្តយសទាំងអស់ដែលបានចូលរួម និង គាំទ្រកម្មវិធី ដែលធ្វើអោយកម្មវិធីដំណើរការប្រកបទៅយ៉ាងរលូន ដោយភាពសប្បាយរីករាយ និង កាន់តែអស្ចារ្យ។ ផ្សារវើល កុងទីន័រ នឹងបន្តរកអ្វីដែលថ្មី និង ល្អសម្រាប់អតិថិជនបន្តទៀត៕ 

កុងទីន័របានបើកសម្ពោធហើយ
កុងទីន័របានបើកសម្ពោធហើយ
កុងទីន័របានបើកសម្ពោធហើយ
កុងទីន័របានបើកសម្ពោធហើយ
កុងទីន័របានបើកសម្ពោធហើយ
កុងទីន័របានបើកសម្ពោធហើយ
កុងទីន័របានបើកសម្ពោធហើយ
កុងទីន័របានបើកសម្ពោធហើយ
កុងទីន័របានបើកសម្ពោធហើយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]