ភ្នំពេញ៖ នៅសុខៗ មេម៉ាយរូបសម្រស់ស្រស់ស្អាតអ្នកនាង ឈិន ច័ន្ទសុធារី បង្ហោះសារមួយធ្វើឲ្យអ្នកគាំទ្រជាច្រើន ពេញចិត្តខ្លាំងតែម្តង នៅពេលដែលបានអានរួច។

ជាការពិតណាស់ អតីតតារាសម្តែងរូបនេះ ក្រោយពីបានលែងលះជាមួយស្វាមី នាងក៏បានបើកហាងលក់របស់ញ៉ាំមួយកន្លែង ដើម្បីផ្គត់ផ្គង់ជីវភាពនៅក្នុងគ្រួសារ មិនត្រឹមតែប៉ុណ្ណោះ ហាងដែលនាងបានបើកនោះ ក៏មានការគាំទ្រក៏ច្រើនមិនធម្មតាណាស់ដែរ។

ជាក់ស្តែងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង កាលពីថ្មីៗនេះ បានបង្ហោះសារមួយ ជាមួយនឹងរូបភាពជីវិតឯកជនរបស់នាង និងមិត្តភក្តិ ដោយក្នុងនោះនាងបានរៀបរាប់ថា៖

«អាយុកាន់តែច្រើនទើបដឹងថា..ពាក់នាឡិកាមួយ10ដុល្លារ និងនាឡិកាមួយ 1000ដុល្លារ ក៏មានម៉ោងដូចគ្នា កាន់កាបូបមួយថ្លៃ10ដុល្លារ និងកាបូបថ្លៃ100ដុល្លារ ក៏ដាក់លុយបានដូចគ្នា នៅផ្ទះធំ ឬតូចពេលឯកាក៏គ្មានអ្វីខុសគ្នា ញុំាបាយមួយពេល5000រៀល ឬ50000រៀល ក៏នៅតែឆ្អែតដូចគ្នា ជិះយន្តហោះ VIPឬកៅអីធម្មតានៅមានពេលគ្រោះថ្នាក់ក៏ស្លាប់ដូចគ្នា ដូច្នេះ ក្តីសុខពិតប្រាកដរបស់មនុស្ស មិនមែនស្ថិតនៅលើទ្រសម្បត្តិឬទីកន្លែងនោះទេ ដូច្នេះចង់មានក្តីសុខគួររស់នៅដោយសាមញ្ញ មានមិត្តចាស់ៗនៅជាមួយគ្នានិយាយគ្នាមានប្រយោជន៍ខ្លះ អត់ប្រយោជន៍ខ្លះ សើចជាមួយគ្នា ប៉ុណ្ណឹងក៏មានក្តីសុខហើយ»។

ក្នុងនោះដែរ ក្រោយពីបានអានសារនេះហើយ អ្នកគាំទ្រ បានគិតថា ឈិន​ ច័ន្ទសុធារី ដូចជាផ្លាស់ប្តូរ ជីវិតឯកជនខ្លាំងណាស់ ដែលនាងសម្របខ្លួន ជាមួយនឹង ជីវិតសាមញ្ញ ដោយពេលខ្លះ នាងជិះកង់បី និងចូលទទួលទានអាហារ នៅកន្លែងធម្មតាៗ។

ប៉ុន្តែនៅពេលនាង ប្រើជីវិតឯកជន បែបនេះ គឺមានអ្នកសរសើរ និង ពេញចិត្តនាងដោយមិនសូវប្រកាន់ខ្លួនច្រើន បើទោះបីជានាង ជាតារាល្បីក៏ដោយ៕

ក្រោយពីបានអានសារនេះរួច តើប្រិយមិត្តយល់យ៉ាងណាដែរ? 

អ្នកនាង ឈិន ច័ន្ទសុធារី
អ្នកនាង ឈិន ច័ន្ទសុធារី
អ្នកនាង ឈិន ច័ន្ទសុធារី និងកូនៗ
មិត្តរបស់អ្នកនាង ឈិន ច័ន្ទសុធារី
រូបដែលអ្នកនាង ឈិន ច័ន្ទសុធារី បានបង្ហោះ
សារដែលអ្នកនាង ឈិន ច័ន្ទសុធារី បានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ច័ន្ទសុធារី