ភ្នំពេញ៖ សន្ទុះប្រជាប្រិយភាពរបស់ តារាចម្រៀងវ័យក្មេងពន្លកថ្មី របស់ផលិតកម្មរស្មីហង្សមាស លោក សុវត្ថិ សិរីវុឌ្ឈ លោក សុវត្ថិ មុនីវណ្ណ និងលោក សុវត្ថិ មុនីនាគ កាន់តែកើនឡើងយ៉ាងឆាប់រហ័ស ចាប់តាំងពីថ្ងៃដែល ពួកគេបង្ហាញមុខ ជាផ្លូវការក្នុងថ្ងៃដំបូងមកម្ល៉េះ។

ក្នុងនោះផងដែរ បទចម្រៀង «កែវភ្នែក» របស់អ្នកទាំង៣ ក៏កំពុងតែក្លាយជាបទ ដែលពេញនិយម ក្នុងស្រទាប់យុវវ័យ ជាពិសេសសម្រាប់អ្នកគាំទ្រស្រីៗតែម្តង។

យ៉ាងណាមិញ អ្វីដែលកាន់តែពិសេសនោះ បទចម្រៀងលើកដំបូងមួយបទនេះ មានចំនួនអ្នកចូលមើល នៅលើបណ្តាញសង្គមយូធូប ច្រើនលើសពីការស្មាន គ្រាន់តែ រយៈពេល៣ថ្ងៃប៉ុណ្ណោះ ចំនួនអ្នកចូលមើល កើនដល់ជាង១លានដងឯណោះ។

គួរបញ្ជាក់ផងដែរថា ទាំងនេះគឺជាចំនួនច្រើនមែនទែន ដែលមិនធ្លាប់មានតារាពន្លកថ្មីរូបណា អាចទទួលបានចំនួនអ្នកចូលមើល ច្រើនសន្ធឹកសន្ធាប់ បែបនេះ នៅក្នុងបទចម្រៀងទីមួយរបស់ពួកគេនោះទេ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 

បទ «កែវភ្នែក»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីនាគ