(ភ្នំពេញ)៖ តារាសម្ដែងមាននិស្ស័យជាតួកាច និងតួកំសត់ អ្នកនាង ស្វែង សុជាតា បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយនាងបានបង្ហោះសារមួយ មានខ្លឹមសារចង់ដាសតឿនដល់អ្នកខ្ចីលុយមិនសង ឲ្យប្រញ៉ាប់យកលុយមកសងតាមកិច្ចសន្យា បើមិនដូច្នេះទេ តារាសម្តែងកាក់កបនឹងតួកាចឆ្នាស់ ស្វែង សុជាតា រូបនេះ នឹងមិនអត់ទ្រាំតទៅទៀតទេ។

ជាក់ស្ដែង បើតាមគណនីហ្វេសប៊ុកផ្លូវការរបស់សម្តែង ដែលធ្លាប់ថតក្នុងរឿងហូលីវូដ «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» បានបង្ហោះសារថា «តែទឹកមុខបែបនេះហើយអ្នកដែល ត្រូវខ្ញុំធ្លាប់ខន្តីក៏ប្រហែលជាជិតដល់ពេលហើយ សូមជំរាបឲ្យច្បាស់ កុំឃើញខ្លាក្រាបថា ខ្លាសំពះឲ្យសោះប្រយ័ត្នបកស្បែកក្បាលគ្របមុខ ព្រោះលុយខ្ញុំពិបាករកណាស់ កុំសូវប្រើល្បិចជាងអ្នកសម្តែងកុនពេក ជំពាក់លុយសងលុយ ជំពាក់អីសងហ្នឹង ចាប់ពីថ្ងៃនេះតទៅជាមួយខ្ញុំ បើដឹងខ្លួនហើយប្រញ៉ាប់ប្រញាល់សងលុយ តាមកិច្ចសន្យា បើដល់ថ្ងៃកំណត់ហើយនៅធ្វើព្រងើយទៀតកុំគិតថា ខ្ញុំទុកមុខឲ្យ ហើយអ្នកឯងប្រាកដជារកតែកន្លែង គេរាប់ក៏គ្មានផង ព្រោះជាន់ងារជាមនុស្សបោក ពូកែខាងធ្វើភ្លើ មួយទៀតជំពាក់លុយគេហើយ បែរដើរសំអុយឈ្មោះគេទៀត ចាំមើលធ្វើខុសពីកិច្ចសន្យា អ្នកឯងនឹងខ្ញុំរៀបរាប់ឲ្យអស់អំពីល្បិច ពិសពុលរបស់អ្នកឯង ដែលធ្វើមកលើខ្ញុំ»។

គួរបញ្ជាក់ថា ចំពោះការបង្ហោះសារមួយនេះ ត្រូវបានមហាជនសន្និដ្ឋានថា គ្រាន់តែជាការព្រមានដល់អ្នកជំពាក់លុយ អ្នកនាង ស្វែង សុជាតា តែប៉ុណ្ណោះ ហើយនាងមិនបានបង្ហាញមុខ បុគ្គលដែលជំពាក់លុយនោះទេ៕

ស្វែង សុជាតា
ស្វែង សុជាតា
ស្វែង សុជាតា
ស្វែង សុជាតា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស្វែង សុជាតា