អង់គ្លេស៖ ក្នុងរដូវកាលថ្មីនេះ Chelsea ដែលជាក្រុមការពារតំណែងជើងឯកក្របខណ្ឌ English Premier League មិនសូវជាមានទម្រង់លេងល្អប៉ុន្មានទេ។ ពោលគឺក្នុងការប្រកួតចំនួន ២២ដង ក្រុមតោខៀវបានទទួលជ័យជម្នះទៅលើគូប្រកួតបានត្រឹមតែ ១៤ដងប៉ុណ្ណោះ។

ដោយឡែក ទោះបីជាកិច្ចសន្យារបស់លោក Antonio Conte មិនទាន់ផុតកំណត់ក៏ដោយ ប៉ុន្តែក្រុមដែលមានមូលដ្ឋាន ក្នុងទីក្រុងឡុងដ៍មួយនេះ កំពុងតែស្វែងរកបេក្ខភាពគ្រូបង្វឹកល្អៗ ដើម្បីចូលមកកាន់កាប់តំណែង ជាគ្រូបង្វឹកជំនួសឲ្យគ្រូបង្វឹក ៤៨ឆ្នាំរូបនេះ ក្នុងរដូវកាលក្រោយផងដែរ។

បេក្ខភាពគ្រូបង្វឹក ដែលអាចចូលមកកាន់កាប់ Chelsea ក្នុងរដូវកាលក្រោយរួមមាន អតីតគ្រូបង្វឹកក្រុម Barcelona លោក Luis Enrique គ្រូបង្វឹកក្រុម Juventus ក្នុងពេលបច្ចុប្បន្ន លោក Max Allegri អតីតគ្រូបង្វឹកក្រុម Bayern Munich និងជាអតីតគ្រូបង្វឹកក្រុម Chelsea ស្រាប់ គឺលោក Carlo Ancelotti និងគ្រូបង្វឹកក្រុម Napoli ក្នុងពេលបច្ចុប្បន្នគឺលោក Maurizio Sarri ។

គួរបញ្ជាក់ផងដែរថា ប្រភពព័ត៌មានជាច្រើន ក៏បានបង្ហើបឲ្យដឹងដែរថាលោក Antonio Conte ក៏ប្រហែលជានឹងអាច ទៅកាន់កាប់ក្លិប Real Madrid ជំនួសលោក Zinedine Zidane នារដូវកាលក្រោយនេះផងដែរ៕ 

លោក Antonio Conte
លោក Luis Enrique
លោក Max Allegri
លោក Carlo Ancelotti
លោក Maurizio Sarri

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]