អាហារសម្រន់ជាច្រើននៅក្នុងប្រទេសកម្ពុជាយើង សឹងតែគ្រប់កន្លែងដែលមានលក់មិនថាក្នុងហាង ឬក៏នៅតាមផ្លូវសាធារណៈនោះទេ ចំណែកឯ តម្លៃវិញក៏មិនថ្លៃដែលវាសមរម្យ អាចឲ្យប្រិយមិត្តអាចញុំាបានគ្រប់ពេល។

ជាការពិតណាស់ មួយរយៈពេលនេះ ឃើញថាមានហាងប្លែកៗនៅក្នុងទីក្រុងភ្នំពេញ ជាច្រើនបានបើកដំណើរការលក់ ដាច់មិនណយ មិនថាអាហារ ឫក៏ហាងទំនិញផ្សេងៗ។

ដោយឡែក ថ្ងៃនេះខ្មែរឡូត ក៏នាំប្រិយមិត្តមកស្គាល់ហាងនំមួយដែលមានឈ្មោះល្បីខ្លាំង ដល់ថ្នាក់អ្នកទៅទិញនំនោះ សុខចិត្តតម្រង់ជួរគ្នា តាមលំដាប់ ដើម្បីទទួលបាននំពងទាមួយដែលមានរសជាតិ ឈ្ងុយឆ្ងាញ់ ហាងនោះដែរមានឈ្មោះថា LE Castella ។ 

ទិដ្ឋភាពនៅក្នុងហាងនំ LE CASTELLA

ដោយឃើញថាពីមួយថ្ងៃទៅមួយថ្ងៃ ហាងនំមួយនេះ លក់ដាច់ស្ទើរគ្រប់ពេល បុគ្គលិកទាំងអស់នៅទីនោះនាំគ្នា រហ័សរហួនយ៉ាងខ្លាំង នៅក្នុងការបម្រើសេវាកម្មយ៉ាងណាឲ្យលឿនជាងមុន ដូច្នោះ ខ្មែរឡូត ក៏បានសួរនាំថា តើនំនេះមានលក្ខណៈពិសេសយ៉ាងណាខ្លះ បានធ្វើឲ្យអ្នកទិញសុខចិត្តតម្រង់ជួរចាំទិញយ៉ាងដូច្នោះ។

មុននឹងដឹងពីលក្ខណៈពិសេសនៃនំLE Castella នេះ ខ្មែរឡូត នឹងប្រាប់ប្រិយមិត្តពីប្រវត្តិខ្លះៗនៃហាងនំមួយនេះជាមុនសិន។ ដោយម្ចាស់ហាងផ្ទាល់តែម្តងគាត់បានប្រាប់មកកាន់ ខ្មែរឡូត ថាហាងមួយនេះមុនដំបូងគឺមានប្រវត្តិមកពី ប្រទេសមួយ ដែលនំមួយនេះ គឺជានំមួយដែលមានរូបរាងតូចៗ ក៏ប៉ុន្តែដោយសារតែនំមួយនេះមានរសជាតិឆ្ងាញ់ និងទទួលបានការគាំទ្រខ្លាំង ក៏បានបញ្ចេញរូបរាងថ្មី ដែលជានំបែបធំៗបែបនេះសម្រាប់អ្នកដែលទិញកាត់ចែកគ្នាញុំា។ 

ទិដ្ឋភាពនៅក្នុងហាងនំ LE CASTELLA
ទិដ្ឋភាពនៅក្នុងហាងនំ LE CASTELLA

ចំពោះនំ LE Castella ហាងដំបូងបំផុតគឺនៅប្រទេស តៃវ៉ាន់ រួចបន្តមកសឹង្ហបុរី ម៉ាឡេស៊ី កូរ៉េ រហូតដល់ប្រទេសកម្ពុជា ដែលត្រៀមនឹងបើកសាខាមួយទៀតនៅក្នុងពេលឆាប់ៗនេះ។

សម្រាប់តម្លៃវិញ នៅក្នុងប្រទេសតៃវ៉ាន់ ម្ចាស់ហាងបានប្រាប់មកកាន់ ខ្មែរឡូតយ៉ាងលម្អិតថា មានតម្លៃថោកជាងនៅប្រទេសខ្មែរ ដោយសារតែនៅប្រទេសតៃវ៉ាន់ ជាកន្លែងដែលមានវត្ថុធាតុដើមផ្ទាល់ សម្រាប់បណ្តាប្រទេសផ្សេងទៀតមានតម្លៃប្រហាក់ប្រហែល នឹងប្រទេសផ្សេងទៀតជាច្រើនផងដែរ។ 

ទិដ្ឋភាពនៅក្នុងហាងនំ LE CASTELLA
ទិដ្ឋភាពនៅក្នុងហាងនំ LE CASTELLA

សម្រាប់រសជាតិនំមាន៣ គឺរសជាតិដើម ដែលមានតម្លៃ(៦.៩៩ដុល្លារ) រសជាតិ ឈីស (៨.៩៩ដុល្លារ) និងរសជាតិសូកូឡា ដែលនឹងចេញក្នុងពេលឆាប់ៗនេះ។

ដូច្នោះមកដល់សំនួរដែលប្រិយមិត្តបានទន្ទឹងរង់ចាំ ចង់ដឹងថា នំនេះមានលក្ខណៈពិសេសអ្វីបានជាគេនាំគ្នា ឈរតម្រង់ជួរទិញយ៉ាងដូច្នោះ។ សម្រាប់ចម្លើយនេះ ម្ចាស់ហាងនំ LE Castella បានរៀបរាប់ថា នំមួយនេះដូចទៅនឹងនំពងទាយ៉ាងដូច្នោះ ក៏ប៉ុន្តែការធ្វើនំនេះគឺប្រើប្រាស់វត្ថុធាតុដើមល្អៗ ជាពិសេសនោះធ្វើពីពងមាន់ស្រស់ៗ និងទឹកដោះគោស្រស់ ដែលធ្វើឲ្យនំកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់យ៉ាងដូច្នោះ និងមិនមានធាតុគីមីអ្វីនោះឡើយ មិនត្រឹមតែប៉ុណ្ណោះ នំមួយនេះពិតជាទន់ ជាប់ចិត្តមែនទែន ដែលអាចទុកបាន១ថ្ងៃឯណោះ។

សម្រាប់ប្រិយមិត្តដែលចង់ទទួលទាន នូវនំមួយនេះអាចរកបាន តាមទីតាំង ផ្ទះលេខ៖098 អគារ Vanda Tower មហាវិថីកម្ពុជាក្រោម ទល់មុខភោជនីយដ្ឋានថ្មដា៕

តើប្រិយមិត្តទាំងអស់គ្នា ធ្លាប់សាកនូវនំមួយនេះឫនៅ? 

ម្ចាស់ហាងនំ LE CASTELLA
ហាងនំ LE CASTELLA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]