អង់គ្លេស៖ យោងតាមប្រភពចុះផ្សាយ ពីព័ត៌មានជាច្រើនបានឲ្យដឹងថា ក្លិប Manchester City ដែលជាក្រុមកំពូលតារាងក្របខណ្ឌ English Premier League បានស្នើសុំទិញកីឡាករ Alexis Sanchez ពីក្លិបកាំភ្លើងធំ Arsenal នៅក្នុងតម្លៃ ២៧លានដុល្លារអាមេរិក ប៉ុន្តែការដោះដូរនេះ នៅមិនទាន់មានដំណើរការនៅឡើយទេ។
នេះក៏ដោយសារតែ ក្រុមដែលមានមូលដ្ឋានក្នុង ទីក្រុងឡុងដ៍មួយនេះ ទាមទារតម្លៃខ្លួនរបស់ Sanchez រហូតដល់ទៅប្រមាណជា ៤៧លានដុល្លារអាមេរិក។
យ៉ាងណាមិញ កាលពីថ្មីៗនេះ ក្លិបបិសាចក្រហម ដែលជាអ្នកជិតខាងក្លិបមេឃខៀវ ក៏មានគម្រោងឆក់យកខ្សែបម្រើ សញ្ជាតិឈីលីរូបនេះ ពីក្លិប Man City ដោយបានដាក់សំណើរដ៏ខ្ពស់មួយទៅកាន់ Arsenal ក្នុងតម្លៃប្រហែលជា ៣៣លានដុល្លារអាមេរិក ព្រមទាំងថែមជូនកីឡាករ Henrikh Mkhitaryan ទៀតផង។
ដោយឡែក បញ្ហាមួយដែលធ្វើឲ្យក្លិប Man United មានការស្ទាក់ស្ទើរនោះ គឺប្រាក់ឈ្នួលរបស់ខ្សែបម្រើវ័យ២៩រូបនេះ ព្រោះក្លិប Man City គ្រោងនឹងផ្តល់ប្រាក់ខែឲ្យ Sanchez រហូតដល់ទៅជាង ៤០ម៉ឺនដុល្លារអាមេរិក ក្នុងមួយសប្តាហ៍។ ដូច្នេះបានសេចក្តីថា ក្លិបរបស់ខ្លួននឹងត្រូវផ្តល់ខែឲ្យកីឡាកររូបនេះ ខ្ពស់ជាងធម្មតា។


គេបានឲ្យដឹងទៀតថា ក្លិបមេឃខៀវបានប្រាប់ថា ក្លិបរបស់ខ្លួនមិនមែនចង់បានកីឡាកររូបនេះ ខ្លាំងដល់ថ្នាក់នេះឡើយ។ ពោលគឺមានន័យថា បើសិនជាកិច្ចពិភាក្សារវាងក្រុម Man United និងកីឡាករ Alexis Sanchez មានដំណើរការដោយរលូននោះ កីឡាកររូបនេះ នឹងចូលរួមជាមួយបិសាចក្រហម ក្នុងខែនេះមិនខាន ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 085836679 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]