បរទេស៖ អ្នកចាត់ការ២រូប ដែលមានឥទ្ធិពលក្នុងពិភពបាល់ទាត់ គឺលោក Jose Mourinho និងលោក Antonio Conte កំពុងជាប់ពាក់ព័ន្ធទៅនឹងការដឹកនាំក្រុមចាយលុយធំនៅបារាំង Paris Saint-Germain។

គ្រូបង្វឹកទាំង២រូបនេះ គឺជាបេក្ខភាពលើគេ សម្រាប់ទៅដឹកនាំក្រុមដែលមិនខ្លាចនឹងចាយលុយនេះ។

បើយោងតាមសារព័ត៌មាន Mirror បានចុះផ្សាយថា PSG គ្រោងនឹងបញ្ចប់កុងត្រារបស់គ្រូបង្វឹកបច្ចុប្បន្នលោក Unai Emery នៅពេលបញ្ចប់រដូវកាលនេះ នឹងយកនូវគ្រូបង្វឹកថ្មីសម្រាប់ដឹកនាំនៅរដូវកាលថ្មីខាងមុខ។  

Mourinho និង Conte កំពុងជាប់ទាក់ទងការទៅដឹកនាំក្រុន PSG រដូវកាលក្រោយ

បើក្រឡេកទៅមើលកុងត្រារបស់លោក Jose Mourinho ក្នុងក្រុមបិសាចក្រហម Manchester United វិញ គឺនឹងត្រូវផុតនៅក្នុងឆ្នាំ២០១៩ ប៉ុន្ដែបើតាមប្រភពមួយចំនួនបាននិយាយថា លោកកំពុងតែពិភាក្សាជាមួយក្រុម ក្នុងន័យអាចពន្យាកុងត្រា នៅក្លិបដែលមានមូលដ្ឋានក្នុងទីក្រុង Manchester។

និយាយពី Conte វិញ លោកគឺជាបុរសសញ្ជាតិអីុតាលីទី៤ហើយ ដែលបានធើ្វការឲ្យក្លិបដែលមានអ្នកគ្រប់គ្រងឈ្មោះ Roman Abramovich ។

ក្រៅពីបេក្ខភាពគ្រូបង្វឹកទាំង២រូបនេះ ក៏មានគ្រូបង្វឹកដ៏ទៃទៀត ដែលអាចនឹងឡើងមកដឹកនាំក្រុម PSG ផងដែរ។ ក្នុងនោះរួមមាន លោក Diego Simeone របស់ At.Madrid គ្រូ Napoli លោក Sarri ជាដើម ៕  

Mourinho និង Conte កំពុងជាប់ទាក់ទងការទៅដឹកនាំក្រុន PSG រដូវកាលក្រោយ
តារាឆ្នើមរបស់ PSG

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload