ថៃ៖ «Let Me In Thailand» គឺជាកម្មវិធីសម្រស់មួយ កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងប្រទេសថៃ ដែលផ្តល់ឱកាសសម្រាប់យុវជនយុវតី ដែលមានរូបសម្រស់មិនស្រស់ស្អាត អាចផ្លាស់ប្តូរខ្លួនឯងទៅជាមនុស្សមួយថ្មីទៀត ស្អាតមិនចាញ់តារា តាមរយៈការវះកាត់កែសម្ផស្ស។

យ៉ាងណាមិញ បេក្ខនារីមួយរូបទៀតហើយ សម្រាប់រដូវកាលចុងក្រោយនេះ ដែលមានឈ្មោះថា នាង Prapaporn Pramo អាយុ២០ឆ្នាំ បច្ចុប្បន្នគឺជានិស្សិតនៃសាកលវិទ្យាល័យមួយ មកពីខេត្ត Roi Et ត្រូវបានខាងកម្មវិធីខាងលើ ជ្រើសរើសយករូបនាង ក្នុងចំណោមបេក្ខភាពជាច្រើនរូបផ្សេងទៀត ឲ្យទៅវះកាត់កែសម្ផស្ស នៅឯប្រទេសកូរ៉េខាងត្បូង រហូតទទួលបានមុខមាត់ថ្មីប្លែក មើលសឹងតែមិនស្គាល់។

រូបភាព៖ នាង Prapaporn (ខាងឆ្វេងមិនទាន់វះកាត់កែសម្ផស្ស ខាងស្ដាំវះកាត់កែសម្ផស្សរួចរាល់)

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា នាង Prapaporn ត្រូវខាងក្រុមគ្រូពេទ្យ ធ្វើការវះកាត់កែសម្ផស្សឲ្យនាងត្រង់បរិវេណ ថ្ងាស ច្រមុះ ត្របកភ្នែក កាត់ឆ្អឹងថ្ពល់ និងថ្កាម និងព្យាបាលធ្វើឲ្យស្បែក.ស។

ប៉ុន្តែផ្ទុយទៅវិញ បែរជារងការរិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នកនិយមលេងបណ្តាញសង្គមជាច្រើន ទៅលើកម្មវិធីមួយនេះ ដែលបានផ្លាស់ប្តូរមុខមាត់ថ្មី ឲ្យបេក្ខនារីវ័យក្មេង នាង Prapaporn ហាក់មានភាពមិនប្រក្រតី ចម្លែក ប្រៀបបីដូចជាកូនក្រមុំតុក្កតាបាប៊ី (Barbie) ទៅវិញ ប៉ុន្តែមិនមែនមានន័យថា នាងមិនស្អាតនោះឡើយ។

តាមរយៈការអះអាង ពីនារីវ័យក្មេងខ្ពស់ស្រឡះ ១,៧៣ម៉ែត្រ មានក្តីសុបិនខ្ពស់ចង់ក្លាយខ្លួនជានារីបម្រើការលើយន្តហោះ នាង Prapaporn បាននិយាយថា នេះគឺជាអ្វីដែលនាងចង់បាន ព្រោះនៅពេលដែលនាង ត្រូវបានខាងកម្មវិធីជ្រើសរើសហើយនោះ នាងបានប្រាប់ទៅកាន់អ្នករៀបចំកម្មវិធីថា នាងចង់ក្លាយខ្លួនជាតុក្កតាបាប៊ី ដោយសារតែ វាគឺជាក្តីសុបិនរបស់នាងតែមួយគត់ ស្រលាញ់ចូលចិត្ត ទៅលើអ្វីៗដែលតុក្កតាកូនក្រមុំបាប៊ីមាន។

រូបភាព៖ នាង Prapaporn ក្រោយការវះកាត់កែសម្ផស្ស

ថ្លែងនៅក្នុងបទសម្ភាសន៍ទាំងអួលដើម.ក យុវតីរូបនេះបាននិយាយថា នាងបានទៅដាក់ពាក្យសម្ភាសន៍ការងារ ប៉ុន្តែគ្រប់គ្នាបានមើលងាយ និងសើចចំអកនាង ថាមុខមាត់របស់នាងដូចមនុស្សត្លុកអីុចឹង។

«ពួកគេថាមុខរបស់ខ្ញុំរាងដូចការេបួនជ្រុង ច្រមុះរបស់ខ្ញុំសំប៉ែត ភ្នែករបស់ខ្ញុំមិនស្មើគ្នា ហើយពួកគេថា មុខខ្ញុំដូចតុក្កតា Furby ថែមទៀត» នាង Prapaporn ។

បើទោះបីជាយ៉ាងណាក្តី Prapapron មិនស្អប់មិនខឹង ចំពោះពាក្យរិះគន់ វាយប្រហារទាំងអស់នោះឡើយ។ ប៉ុន្តែនាងបានអរគុណយ៉ាងខ្លាំង ចំពោះការផ្លាស់ប្តូរមួយនេះ ដែលខាងកម្មវិធីបានសម្រេចបំណងរបស់នាង ដូចតុក្កតាបាប៊ី ជាមួយនឹងមុខមាត់ស្រស់ស្អាតដែលនាងចង់បាន និងជីវិតថ្មីផងដែរ។

នាង Prapaporn បានបន្ថែមចុងក្រោយថា «ពេលនេះខ្ញុំត្រូវតែបន្តចាប់យកក្តីសុបិនរបស់ខ្ញុំ ក្លាយខ្លួនជានារីអូតេសឲ្យទាល់តែបាន។ បន្ថែមលើនេះ ខ្ញុំក៏ចង់ក្លាយខ្លួនជាតារាម៉ូដែលទៀតផងដែរ ប្រសិនណាបើខ្ញុំមានឱកាស»

ទស្សនារូបភាព និងវីដេអូឃ្លីបខាងក្រោម៖  

រូបភាព៖ នាង Prapaporn (ខាងស្ដាំដៃ) មុនពេលវះកាត់កែសម្ផស្ស
រូបភាព៖ នាង Prapaporn មុនពេលវះកាត់កែសម្ផស្ស
រូបភាព៖ នាង Prapaporn ក្រោយការវះកាត់កែសម្ផស្ស
រូបភាព៖ នាង Prapaporn ក្រោយការវះកាត់កែសម្ផស្ស
រូបភាព៖ នាង Prapaporn ក្រោយការវះកាត់កែសម្ផស្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload