ថៃ៖ បុរសបរទេសស្បែកសម្នាក់ សុខចិត្តធ្វើនូវរឿងមួយនៅតាមដងផ្លូវ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង លើបណ្តាញសង្គមនៅថៃ។

ឃ្លីបវីដេអូមួយ ត្រូវបានថតជាប់នៅបរិវេណផ្សារ Greenway ស្ថិតនៅទីក្រុង Hat Yai ភាគខាងត្បូងប្រទេសថៃ ដោយគណនីហ្វេសប៊ុកមួយមានឈ្មោះថា TaiiwaN Yanawimuti កាន់កាប់ដោយនារីម្នាក់។ តាមរយៈវីដេអូនេះ គេឃើញមានបុរស ជាជនបរទេសម្នាក់ កំពុងដាក់បង្ហាញកម្រងរូបថតរបស់រូបលោកជាច្រើនសន្លឹក ជុំវិញក្រសែភ្នែកមហាជនប្រុស-ស្រីជាច្រើនកុះករ។

បុរសជនជាតិអ៊ុយក្រែន

បើយោងតាមគណនីហ្វេសប៊ុកខាងលើ បានឲ្យដឹងថា គាត់ជាអ្នកទេសចរជនជាតិអ៊ុយក្រែន។ ហេតុតែគ្មានលុយទិញសំបុត្រយន្តហោះទៅកាន់ស្រុកកំណើតវិញ រូបគេគ្មានជម្រើសអ្វី ក្រៅពីដាក់លក់រូបថតរបស់ខ្លួនតាមដងផ្លូវ។

គណនីដដែលបានបន្តថា៖ 

យើងឲ្យ (លុយ) គាត់ប៉ុន្មានក៏បានដែរ។ គាត់ថែមទាំងប្រាប់រឿងរ៉ាវ ជុំវិញរូបភាពទាំងនោះទៀតផង។

នារីដែលជាម្ចាស់គណនីខាងលើ បានបន្ថែមទៀតថា នាងបានចំណាយប្រាក់ចំនួន ១០០ បាត ( ៣.‌១ ដុល្លារអាមេរិក) ទិញរូបថតមួយសន្លឹកពីជនបរទេសរូបសង្ហាម្នាក់នោះ។

រូបថត ដែលជនបរទេសរូបនោះលក់
រូបថត ដែលជនបរទេសរូបនោះលក់

គួររម្លឹកថា កន្លងមកក៏ធ្លាប់មានជនជាតិបរទេសមួយចំនួនធ្វើដំណើរពីអឺរ៉ុប មកតំបន់ទេសចរណ៍អាស៊ីអាគ្នេយ៍ ធ្លាក់ខ្លួនកាន់បង្វិច ដើរសុំទានតាមដងផ្លូវ ដើម្បីរកប្រាក់ត្រឡប់ទៅស្រុកកំណើតវិញផងដែរ។

ជនជាតិបារាំងម្នាក់ ធ្លាក់ខ្លួន​សុំទាននៅក្រុងព្រះសីហនុ ប្រទេសកម្ពុជា

ដើម្បីឆ្លើយតបនឹងបញ្ហានេះ រដ្ឋាភិបាលថៃបានធ្វើការបង្រ្កាប ក៏ដូចជាចេញបទបញ្ជា ទាមទារឲ្យអ្នកទេសចរគ្រប់រូប ត្រូវបង្ហាញថាពួកគេមានប្រាក់យ៉ាងហោចណាស់ក៏ ២០ ០០០ បាត (៧៤៨ ដុល្លារអាមេរិក) ដែរ មុននឹងអនុញ្ញាតិឲ្យចូលដែនដីប្រទេសខ្លួន៕

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]