ភ្នំពេញ៖ អ្នកនាង យុគ ចិន្តា ជាពិធីការិនីជើងចាស់មួយរូប ដែលមានប្រជាប្រិយភាពខ្លាំង បច្ចុប្បន្ន តារារូបនេះមានអាយុកាន់តែច្រើន ក៏ប៉ុន្តែអ្នកគាំទ្រជាច្រើនប្រាកដជាដឹងហើយថា សម្រស់របស់នាងពិតជាស្រស់ស្អាត មិនចាញ់ក្មេងៗនោះទេ។

ជាការពិតណាស់ សម្រាប់ស្ទាយតែងខ្លួនរបស់តារាស្រីរូបនេះវិញ គឺស្រស់ស្អាត ដូចក្មេងអាយុ២០ឆ្នាំយ៉ាងដូច្នោះ ចំណែកឯអត្តចរិតរបស់នាងវិញប្រិយមិត្តក៏បានជ្រាបច្បាស់ហើយ នាងមានចរិតសុភាព ការនិយាយស្តីគួរឲ្យគោរព។

យ៉ាងណាមិញ បច្ចុប្បន្នឃើញថាអ្នកនាង ហាក់ដូចជាមិនមានភាពមមាញឹកខ្លាំងនៅក្នុងវិស័យសិល្បៈប៉ុន្មានទេ ក៏ប៉ុន្តែនាងមានមុខរបរផ្ទាល់ខ្លួន ដែលទទួលបានការគាំទ្រយ៉ាងច្រើន។

ដោយឡែក កាលពីថ្មីនេះ តាមរយៈគណនីហ្វេសប៊ុករបស់តារារូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយនឹងសម្លៀកបំពាក់មួយឈុត ដែលច្នៃម៉ូតបានយ៉ាងស្រស់ស្អាត មើលទៅពិតជាប្លែកភ្នែកពីម៉ូតសម្លៀកបំពាក់ដទៃទៀត។

មិនត្រឹមតែប៉ុណ្ណោះ មួយឈុត អ្នកនាងមើលទៅពិតជាស្រស់ស្អាតក្មេងជាងវ័យ និងថ្លៃថ្នូរមែនទែន ដូច្នោះធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនសរសើរដល់សម្រស់របស់នាងមិនដាក់មាត់៕  

អ្នកនាង យុគ ចិន្តា ក្នុងសម្លៀកបំពាក់ប្លែកភ្នែក

អ្នកនាង យុគ ចិន្តា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា