ភ្នំពេញ៖ ការបង្ហាញខ្លួនជាផ្លូវការលើកដំបូងរបស់ តារាចម្រៀងវ័យក្មេង៣ដួង លោក សុវត្ថិ មុនីវណ្ណ លោក សុវត្ថិ សេរីវុឌ្ឈ និងលោក សុវត្ថិ មុនីនាគ ដែលជាកូនប្រុសបង្កើតរបស់ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ពិតជាធ្វើឲ្យកក្រើក ពិភពសិល្បៈ ស្ទើរតែពេញប្រទេសតែម្តង។

ជាពិសេស គឺកូនប្រុសច្បង លោក សុវត្ថិ មុនីវណ្ណ ដែលកំពុងឈានជើងចូលវ័យ ២០ឆ្នាំ ដោយកម្លោះសង្ហានេះ បានឆក់យកបេះដូងមិត្តនារី មិនតិចនោះទេ តាមរយៈរូបរាង ដ៏ស្រស់សង្ហា អមនឹងទេពកោសល្យសិល្បៈ ដែលមានពីធម្មជាតិ។

ជាក់ស្ដែង មុននេះបន្តិច តារារះថ្មីប្រចាំផលិតកម្មរស្មីហង្សមាស លោក សុវត្ថិ មុនីវណ្ណ ក៏បានបង្ហោះវីដេអូ ចម្រៀងខ្លីជាភាសាអង់គ្លេស ក្នុងបទ« My Pretty Girl» ដែលលោក បានច្រៀងផង លេងហ្គីតាផង លើហ្វេសប៊ុករបស់ខ្លួន។

ជាមួយទឹកដមសម្លេង យ៉ាងពិរោះ លាយឡំនិងភាសាចម្រៀងដ៏ផ្អែមល្ហែម បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ជាពិសេសមិត្តៗនារី ឈ្លក់វង្វេង ជាខ្លាំង និងលាន់មាត់សរសើរ មិនដាច់ពីមាត់ ពីសមត្ថភាព ទេពកោសល្យ របស់កម្លោះសង្ហារូបនេះទៀតផង៕

ចង់ជ្រាបច្បាស់ទស្សនា វីដេអូខាងក្រោម៖

កូនប្រុសច្បង របស់ ព្រាប សុវត្ថិ លោក សុវត្ថិ មុនីវណ្ណ
កូនប្រុសច្បង របស់ ព្រាប សុវត្ថិ លោក សុវត្ថិ មុនីវណ្ណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ