ភ្នំពេញ៖ តារាចម្រៀងស្រី មាស សុខសោភា បានប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំកន្លងណាស់មកហើយ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់តារាចម្រៀងស្រីរូបនេះនៅតែមានភាពល្បីល្បាញ និងទទួលបាននូវការគាំទ្រពីទស្សនិកជនគ្រប់ស្រទាប់។

ហើយក្រៅពីការងារជាអ្នកចម្រៀងច្រៀងនៅក្នុងផលិតកម្មថោន តារាស្រី មាស សុខសោភា ក៏តែងតែចេញច្រៀងតាមកម្មវិធីធំៗនានានៅក្នុងប្រទេសផងដែរ។

ជាក់ស្តែងកាលពីយប់មិញនេះអ្នកនាង បានទៅច្រៀងនៅក្នុងពិធីធំមួយ ជាមួយនឹងតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា យ៉ាងសប្បាយរីករាយ។

ជាមួយគ្នានេះរ៉ូបពណ៌លឿង ពីអ្នកនាង មាស សុខសោភា ពិតជាស្រស់ស្អាត ថ្លៃថ្នូរ និងមានភាពលេចធ្លោគួរឱ្យចាប់អារម្មណ៍មិនធម្មតាឡើយ។

ជាពិសេសនោះគឺតារាចម្រៀង មាស សុខសោភា ទទួលបាននូវការសរសើរពីអ្នកគាំទ្រខ្លួនមិនតិចនោះទេ។ ទោះបីមានអាយុកាន់តែច្រើនពិតមែន ប៉ុន្តែសម្រស់តារាចម្រៀងរូបនេះនៅតែមិនធ្លាក់ចុះសោះ៕

ទស្សនាកម្រងរូបភាពដូចខាងក្រោមនេះ៖

តារាចម្រៀង មាស សុខសោភា និងឱក សុគន្ធកញ្ញា នៅក្នុងកម្មវិធីយប់មិញនេះ
សម្រស់តារាចម្រៀង មាស សុខសោភា នៅក្នុងរ៉ូបពណ៌លឿង
សម្រស់តារាចម្រៀង មាស សុខសោភា នៅក្នុងរ៉ូបពណ៌លឿង
សម្រស់តារាចម្រៀង មាស សុខសោភា នៅក្នុងរ៉ូបពណ៌លឿង
សម្រស់តារាចម្រៀង មាស សុខសោភា នៅក្នុងរ៉ូបពណ៌លឿង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា