ភ្នំពេញ៖ តារាចម្រៀង និងជាពិធីការិនីរូបស្រស់ កញ្ញា បេប៊ី ពីមួយថ្ងៃទៅមួយថ្ងៃ គេសង្កេតឃើញថា នាងកាន់តែមានភាពមមាញឹក ស្ទើរតែ ដកឃ្លាមិនរួចក្នុងការងារសិល្បៈ ឯចំណែកប្រជាប្រិយភាពរបស់នាងវិញ កាន់តែកើនឡើងជាលំដាប់មិនដែល ស្រុតចុះនោះទេ។

យ៉ាងណាមិញ មកទល់ពេលនេះ កញ្ញា បេប៊ី បានប្រឡូកក្នុងវិស័យសិល្បៈ បានរយៈពេលច្រើនឆ្នាំណាស់មកហើយ ប៉ុន្តែប្រិយមិត្តមួយចំនួនច្បាស់ជាចង់ដឹងណាស់ ថាតើតារាស្រីរូបនេះ មានសម្រស់យ៉ាងណាពេលដែល នាងមិនទាន់ប្រឡូកក្នុងសិល្បៈ។

ក្នុងនោះផងដែរ កាលពីថ្មីៗនេះ មានការបែកធ្លាយរូបរបស់កញ្ញា បេប៊ី ប៉ុន្មានសន្លឹក ដែលធ្វើឲ្យមហាជន មិននឹកស្មានថាកាលពីមុន រូបសម្រស់របស់នាង ពិតស្រស់ស្អាតមិនចាញ់ពេលនេះប៉ុន្មាននោះទេ។

ទោះជាយ៉ាងណាក្តី បន្ទាប់ពីនាងបានប្រឡូកក្នុងសិល្បៈមក បានឲ្យឃើញថាសម្រស់របស់ ម្ចាស់បទ«បូតសណ្តែក»រូបនេះ កាន់តែស្រស់ស្អាតឡើងៗ គួរឲ្យសរសើរផងដែរ៕ 

កញ្ញា បេប៊ី
កញ្ញា បេប៊ី ពេលមិនទាន់ចូលសិល្បៈ
កញ្ញា បេប៊ី ពេលមិនទាន់ចូលសិល្បៈ
កញ្ញា បេប៊ី ពេលមិនទាន់ចូលសិល្បៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]