ភ្នំពេញ៖ ពិធីការិនី និងតារាសម្តែង វីជេ អាណូ ហាក់កំពុងស្តារប្រជាប្រិយភាព នៅក្នុងសិល្បៈ របស់នាងសារជាថ្មី បន្ទាប់ពីបាត់មុខ អស់រយៈយ៉ាងយូរ។

យ៉ាងណាមិញ តារាសម្តែងកូនមូយរូបនេះ ក៏កំពុងតែមានភាពមមាញឹកខ្លាំង លើមុខរបររកស៊ីផ្ទាល់ខ្លួន ដែលកំពុងដំណើរការយ៉ាងរលូនថែមទៀតផង។

ដោយឡែក កាលពីថ្មីៗនេះ វីជេ អាណូ បានធ្វើឲ្យអ្នកគាំទ្ររបស់នាង ភ្ញាក់ផ្អើលមែនទែន ពេលដែលនាងបង្ហោះរូប នៅក្នុងបណ្តាញសង្គមអ៊ីនស្តារក្រាម ដោយបង្ហាញរូបស្នាមសាក់ មេអំបៅក្បែរដើមទ្រូង ដែលស្ទើរតែធ្វើឲ្យអ្នកគាំទ្រ ជាពិសេសបុរសៗឈាមច្រមុះ ដោយសារតែរូបមួយសន្លឹកនេះទៅហើយ។

ទោះជាយ៉ាងណាក្តី អ្នកគាំទ្រកម្រឃើញ វីជេ អាណូ បង្ហោះរូបស៊ិចស៊ីបែបនេះណាស់ ប៉ុន្តែពេលដែលនាងបង្ហោះម្តងៗ គ្មានរូបណាដែលមិនធ្វើឲ្យអ្នកគាំទ្រក្តៅខ្លួននោះទេ៕

វីជេ អាណូ
វីជេ អាណូ
វីជេ អាណូ
រូបដែល វីជេ អាណូ បង្ហាញស្នាមសាក់មេអំបៅក្បែរដើមទ្រួង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីជេ អាណូ