(ភ្នំពេញ)៖ ពិធីកររូបសង្ហា ច្រមុះស្រួច លោក កា បញ្ញាសិទ្ធ មួយរយៈចុងក្រោយនេះ គេសម្គាល់ឃើញថា លោកហាក់មានទីផ្សារសិល្បៈខ្ពស់ ដោយថ្មីៗនេះលោកក្ដោបក្ដាប់បានធ្វើជាពិធីករ ក្នុងព្រឹត្តិការណ៍ លំដាប់អន្តរជាតិស្ដីពីតំបន់ទន្លេមេគង្គ នៅប្រទេសចិន កាលពីចុងឆ្នាំ២០១៧ ។ យ៉ាងណាមិញ មិនទាន់បានប៉ុន្មានខែផង ស្រាប់តែនាដើមឆ្នាំ ២០១៨ នេះ លោក កា បញ្ញា សិទ្ធ ទទួលបានតំណែងជាពិធីករ តំណាងឲ្យកម្ពុជា ក្នុងព្រឹត្តិការណ៍លំដាប់អន្តរជាតិថ្មីម្ដងទៀតហើយ នៅប្រទេសថៃ ដែលជួយឲ្យតារាចម្រៀងដួងនេះ កាន់តែមានភាពលេចធ្លោ មួយកម្រិតថែមទៀត។

ជាមួយនឹងឱកាស បានកាន់ក្បាលមេក្រូ នៅលើឆាកតន្រ្ដីក្នុងប្រទេសថៃ នោះ លោក កា បញ្ញាសិទ្ធ បានថ្លែងប្រាប់ឲ្យដឹងថា ឱកាសទៅធ្វើពិធីករនៅប្រទេសថៃ លើកនេះ គឺលោកត្រូវបានគណៈកម្មការតំណាងឲ្យកម្ពុជា នៅក្នុងព្រឹត្តិការណ៍នោះ ពេញចិត្តចំពោះសមត្ថភាពរបស់លោក បន្ទាប់ពីឃើញលោកទទួលបាន ការគាំទ្រខ្លាំងនៅក្នុងព្រឹត្តិការណ៍ នៅប្រទេសចិន ខណៈដែលភាសារថៃ និងភាសាអង់គ្លេស របស់លោកក៏អាចប្រើការបានយ៉ាងល្អផងនោះ កាន់តែធ្វើឲ្យលោកមិនសូវមានបញ្ហា ចំពោះការនិយាយ នៅក្នុងកម្មវិធីក្នុងប្រទេសថៃ នោះទេ។

លោក កា បញ្ញាសិទ្ធ បានឲ្យដឹងដែរថា «បាទបង.!ខ្ញុំពិតជាមានអារម្មណ៍រីករាយ និងរំភើបក្រៃលែង ខណៈទីផ្សារសិល្បៈ ចាប់ផ្ដើមស្ទុះឡើងទាំងផ្នែកសម្ដែង ចម្រៀង និងជាពិធីករ។ ជាពិសេស កាន់តែមានមោទនភាពទៅទៀតនោះ នៅពេលខ្ញុំមានឱកាស បានបង្ហាញវត្តមានក្នុងនាមជាពិធីករ តំណាងឲ្យកម្ពុជា នៅក្នុងព្រឹត្តិការណ៍លំដាប់អន្តរជាតិធំៗ ជាបន្តបន្ទាប់មក»។

លោក បញ្ញាសិទ្ធ បានបន្តថា «ខ្ញុំនឹងត្រូវហោះទៅ ធ្វើពិធីករនៅប្រទេសថៃ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ នៅក្នុងព្រឹត្តិការណ៍ធំមួយ ស្ដីពីសេដ្ឋកិច្ចកម្ពុជា ថៃ វៀតណាម ដែលរូបខ្ញុំតំណាងឲ្យពិធីកររបស់កម្ពុជា ប៉ះជាមួយពិធីករតំណាងឲ្យថៃ និងវៀតណាម ដោយព្រឹត្តិការណ៍នោះ ក៏មានការតាំងពិពរ័ណ៌ផលិតផលរបស់ប្រទេសទាំង៣ មានទាំងការប្រគំតន្ត្រី និងមានរបាំខ្មែរបង្ហាញនៅក្នុងព្រឹត្តិការណ៍ នោះផងដែរ»។

តារាចម្រៀងកំពុងមានទីផ្សារខ្ពស់ លោក បញ្ញាសិទ្ធ បានបង្ហាញក្ដីរំពឹងថា ឱកាសធ្វើពិធីកររយៈពេល៥ថ្ងៃ នៅប្រទេសថៃ ដែលចាប់ផ្ដើមពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ មករាខាងមុខនេះ លោកនឹងអាចទទួលបានជោគជ័យខ្លាំង ដូចក្នុងព្រឹត្តិការណ៍ នៅប្រទេសចិន នាពេលកន្លងទៅ ហើយលោកក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញវត្តមាន នៅក្នុងព្រឹត្តិការណ៍នោះ ដោយមិនឲ្យគណៈកម្មការ និងទស្សនិកជន ខកបំណងឡើយ៕

​កា បញ្ញាសិទ្ធ
​កា បញ្ញាសិទ្ធ
​កា បញ្ញាសិទ្ធ
​កា បញ្ញាសិទ្ធ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បញ្ញា សិទ្ធ