ភ្នំពេញ៖ ពិធីការិនី ចាន់ កែវនិមល មានឈ្មោះបោះសម្លេងអស់រយៈពេលជាយូរឆ្នាំណាស់មកហើយ នៅស្ថានីយទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស។

ហើយបច្ចុប្បន្ននេះកេរ្តិ៍ឈ្មោះរបស់អ្នកនាង ក៏នៅតែល្បី ដោយក្តោបបានការងារធំៗជាច្រើននៅក្នុងដៃ។

ក្រៅពីរវល់នឹងការងារដ៏ច្រើន អ្នកនាង ចាន់ កែវនិមល ក៏មិនដែលភ្លេចក្រុមគ្រួសាររបស់ខ្លួនដែរ។ ជាក់ស្តែងកាលពីយប់មិញនេះ គឺជាខួបកំណើតរបស់លោក សុវត្ថិ សីលា ជាស្វាមី។

ក្នុងនោះដែរអ្នកនាង ចាន់ កែវនិមល ក៏បានធ្វើពិធីជប់លៀងអបអរថ្ងៃកំណើតជូនស្វាមី ប្រកបដោយភាពរីករាយ និងផ្អែមល្ហែមជាមួយគ្នាយ៉ាងខ្លាំង នៅក្នុងភោជនីយដ្ឋានមួយកន្លែង។

ទោះជាវ័យជ្រេបន្តិចមែន ប៉ុន្តែពិធីការិនីរូបនេះនៅតែមានភាពផ្អែមល្ហែមជាមួយស្វាមី ប្រៀបដូចជាគូស្វាមីភរិយា ដែលទើបតែរៀបការថ្មីថ្មោងដូច្នោះដែរ។

ទន្ទឹមនឹងនេះនៅក្នុងពិធីជប់លៀង ក៏មានការចូលរួមអបអរសាទរពីតារាល្បីៗដែលជាមិត្តស្និទ្ធស្នាលរបស់អ្នកនាង ចាន់ កែវនិមល រួមមានដូចជាលោក ឆន សុវណ្ណរាជ លោក សុគន្ធ ថេរ៉ាយុ និងកញ្ញា ហេង កែវនីតា ជាដើមទៀតផង៕

ទស្សនារូបភាពដូចខាងក្រោម៖

អ្នកនាង ចាន់ កែវនិមល និងស្វាមី
អ្នកនាង ចាន់ កែវនិមល ផ្អែមល្ហែមជាមួយស្វាមីក្នុងថ្ងៃកំណើត
អ្នកនាង ចាន់ កែវនិមល ផ្អែមល្ហែមជាមួយស្វាមីក្នុងថ្ងៃកំណើត
អ្នកនាង ចាន់ កែវនិមល ផ្អែមល្ហែមជាមួយស្វាមីក្នុងថ្ងៃកំណើត
ផ្លែឈើខួបកំណើត
លោក ឆន សុវណ្ណរាជ ក្នុងថ្ងៃកំណើតស្វាមី អ្នកនាង ចាន់ កែវនិមល
លោក ឆន សុវណ្ណរាជ ក្នុងថ្ងៃកំណើតស្វាមី អ្នកនាង ចាន់ កែវនិមល
តារាៗចូលរួក្នុងថ្ងៃកំណើតស្វាមី អ្នកនាង ចាន់ កែវនិមល
តារាៗចូលរួក្នុងថ្ងៃកំណើតស្វាមី អ្នកនាង ចាន់ កែវនិមល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ចាន់និមល