សៀមរាប៖ វត្តមានកូនប្រុសទាំង៣ របស់លោក ព្រាប សុវត្ថិ រូមមានកូនប្រុសច្បង សុវត្ថិ មុនីវណ្ណ កូនប្រុសបន្ទាប់ សុវត្ថិ មុនីនាគ និងកូនប្រុសពៅ សុវត្ថិ សិរីវុឌ្ឍ បានធ្វើឲ្យមហាជន ពិសេសមិត្តៗយុវវ័យ ភ្ញាក់ផ្អើល និងពេញចិត្តជាខ្លាំង។

ជាពិសេស ក្នុងការសម្ដែងបទថ្មី«កែវភ្នែក» ដែលទើបចេញថ្មីៗនេះ ក៏បានទទួលការចាប់អាម្មណ៍ ខ្លាំងមិនចាញ់ឪពុក ដែលជាខ្លាចាស់ប្រចាំ ផលិតកម្ម ហង្សមាស នោះដែរ។

អ្វីដែលគួរឲ្យសរសើរជាងនេះ ទៀតនោះ មិនត្រឹមតែមានអ្នកគាំទ្រ ក្នុងស្រុកនោះទេ គ្រាប់ពេជ្រ ទាំង៣ របស់ លោក ព្រាប សុវត្ថិ ក៏ទទួលបានការគាំទ្រ ខ្លាំងពីបរទេសដែលមកកម្សាន្តនៅប្រទេសខ្មែរ នៅពេលឃើញតារារះថ្មីទាំងនេះ កំពុងថតបទ «កែវភ្នែក» លើទឹកដីសៀមរាប។ 

ជាពិសេស ជនបរទេសទាំងនោះ ក៏បានសុំថតរូបជាមួយប្រុសស្អាតទាំង៣នាក់ ជាច្រើនប៉ុស្តិ៍ផងដែរ ដើម្បីទុកជាអនុស្សាវរីយ៍។

នេះបើតាមវីដេអូខ្លីដែល សុវត្ថិ មុនីវណ្ណ បានបង្ហោះ លើបណ្ដាញសង្គម ផ្លូវការរបស់ខ្លួន កាលពីយប់មិញ។ ក្នុងនោះពួកគេ ក៏បានសម្ដែងការគួរសម យ៉ាងមានសុជីវធម៌ និងអារម្មណ៍រំភើប ដើម្បីឆ្លើយតប និងទឹកចិត្តអ្នកគាំទ្រ ដែលស្រលាញ់ចូលចិត្ត ពួកគេ ទៀតផង៕

ចង់ជ្រាបច្បាស់ ទស្សនា វីដេអូខាងក្រោម៖ 

សូម្បីតែបរទេស ក៏គាំទ្រ កូនប្រុសទាំង៣របស់ ព្រាប សុវត្ថិ ដែរ
សូម្បីតែបរទេស ក៏គាំទ្រ កូនប្រុសទាំង៣របស់ ព្រាប សុវត្ថិ ដែរ
កូនប្រុសទាំង៣របស់ ព្រាប សុវត្ថិ សម្ដែងការគួរសម ជាមួយអ្នកគាំទ្រ
កូនប្រុសទាំង៣របស់ ព្រាប សុវត្ថិ សម្ដែងការគួរសម ជាមួយអ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ សិរីវុឌ្ឍ