បរទេស៖ បច្ចេកវិទ្យាដែលមានបំពាក់នៅលើទូរស័ព្ទ ចេះតែរីកចម្រើនទៅមុខជានិច្ច នេះក៏ដោយសារតែការប្រណាំងប្រជែងនៅក្នុងវិស័យផលិតស្មាតហ្វូន រវាងក្រុមហ៊ុនធំៗមួយចំនួន។ ដូចគ្នាដែរ ការស្កេនផ្ទៃមុខដើម្បីធ្វើការបើកសោរទូរស័ព្ទ ដែលមានបំពាក់នៅលើ iPhone X គឺជាបច្ចេកវិទ្យាមួយដ៏អស្ចារ្យបំផុតចុងក្រោយគេ ដែលធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ ក៏ដូចជាចង់ងាកមកប្រើស្មាតហ្វូនម៉ូដែលនេះយ៉ាងខ្លាំងផងដែរ។

យ៉ាងណាមិញ បច្ចេកវិទ្យាស្កេនផ្ទៃមុខនេះ មានចំណុចចន្លោះប្រហោងមួយចំនួន ពោលគឺថាគេអាចបោកបញ្ជោតបច្ចេកវិទ្យាចំណាំមុខនេះបាន ដោយប្រើប្រាស់វិធីសាស្ត្រមួយចំនួន។ នេះបានបង្ហាញឲ្យឃើញថាការស្កេនស្នាមម្រាមដៃ នៅតែជាវិធីសាស្ត្រមួយដែលមានប្រសិទ្ធភាពជាងគេ ប៉ុន្តែដោយហេតុថា មនុស្សភាគច្រើនចង់បានទូរស័ព្ទដែលមានអេក្រង់ធំៗ ទើបធ្វើឲ្យអ្នកជំនាញព្យាយាមរិះរកវិធី ក្នុងការបង្កប់ឧបករណ៍ធ្វើការស្កេនម្រាមដៃនៅលើអេក្រង់និងធ្វើយ៉ាងណាអនុញាត្តិឲ្យអ្នកប្រើប្រាស់ ធ្វើការស្កេនក្រយៅដៃរបស់ពួកគេ នៅលើអេក្រង់ផ្ទាល់តែម្តង។

ជាក់ស្តែងកាលពីថ្មីៗនេះដែរ វិធីសាស្ត្រថ្មីស្រឡាងមួយនេះ បានបង្ហាញខ្លួននៅលើទូរស័ព្ទ របស់ក្រុមហ៊ុន Vivo ហើយយោងតាមសារព័ត៌មានមួយចំនួនបានឲ្យដឹងថា បច្ចេកវិទ្យាដ៏អស្ចារ្យនេះក៏នឹងអាចបង្ហាញខ្លួននៅលើទូរស័ព្ទ Samsung Galaxy S9 ដែលនឹងចេញលក់នាពេលខាងមុខនេះផងដែរ៕ 

ទូរស័ព្ទរបស់ក្រុមហ៊ុន Vivo
បច្ចេកវិទ្យាស្កេនម្រាមដៃនៅលើអេក្រង់របស់ក្រុមហ៊ុន Vivo
បច្ចេកវិទ្យាស្កេនម្រាមដៃនៅលើអេក្រង់របស់ក្រុមហ៊ុន Vivo
បច្ចេកវិទ្យាស្កេនម្រាមដៃនៅលើអេក្រង់របស់ក្រុមហ៊ុន Vivo
បច្ចេកវិទ្យាស្កេនម្រាមដៃនៅលើអេក្រង់របស់ក្រុមហ៊ុន Vivo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]