ភ្នំពេញ៖ លោកខេម ជាតារាចម្រៀងមួយរូបដ៏មានប្រជាប្រិយ ដែលគេទទួលស្គាល់ថាទាំងសមត្ថភាព និងទេពកោសល្យ។

ដោយឡែក ទម្រាំតែតារាចម្រៀងសម្លេងស្អករូបនេះ បានឈានចូលមកលើវិស័យសិល្បៈមានឈ្មោះបោះសម្លេង លោកពិតជាតស៊ូខ្លាំងរហូតមានឈ្មោះល្បីខ្លាំងនៅក្នុងសង្គមសិល្បៈ។

ជាក់ស្តែង នៅក្នុងបណ្តាញសង្គម របស់លោក ខេម បានបង្ហោះរូបភាពមួយសន្លឹក ដែលក្នុងនោះលោកបានថតជាមួយនឹងក្មេងប្រុសម្នាក់ដោយនិយាយថា«គ្មានអ្នកណាយល់ចិត្តទេ ពីរនាក់បានហើយ» ទើបធ្វើឲ្យអ្នកគាំទ្រជាច្រើនសួរថា ក្មេងម្នាក់នោះជាកូនលោកមែនឬទេ ព្រោះតែឃើញគេទាំងពីរនោះថតរូបសិ្នទ្ធស្នាលជាមួយគ្នាដូចជាឪពុកកូនយ៉ាងដូច្នោះដែរ។

តែទោះជាយ៉ាងណាក្តី តារារូបនេះ មិនទាន់មានការឆ្លើយតបទៅនឹងសំនួររបស់អ្នកគាំទ្រនៅឡើយទេ តែពេលខ្លះលោកអាចថតជាមួយនឹងប្អូនប្រុសក៏ថាបាន ដូច្នោះមានតែរង់ចាំសម្តីពិតរបស់លោក ដើម្បីស្រាយចម្ងល់នោះទេ៕ 

តារាចម្រៀង ខេម
តារាចម្រៀង ខេម
តារាចម្រៀង ខេម
រូបដែលគេគិតថាលោកថតជាមួយកូន
មតិរបស់អ្នកគាំទ្រដែលបានសួរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេម