ភ្នំពេញ៖ រយៈជាច្រើនឆ្នាំមកហើយ ដែលកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ចូលប្រឡូកក្នុងវិស័យសិល្បៈ ហើយរូបនាង នៅតែជើងខ្លាំង ក្នុងវិស័យនេះដដែល បើទោះបីជាមានរលកក្រោយ បានមកបន្តបន្ទាប់ក៏ដោយ។

បើងាកមើលអាយុរបស់ តារាស្រីរូបនេះ ក៏ឈានចូលវ័យជ្រេទៅហើយ ចូលខ្ទង់៣០ឆ្នាំ ដែលជាវ័យមួយ មនុស្សស្រីភាគច្រើន ភ័យខ្លាចនឹងបាត់បង់សម្រស់។ ប៉ុន្តែសម្រាប់ សុគន្ធកញ្ញា វិញ នៅតែអាចរក្សា ភាពស្រស់ស្អាតជានិច្ច ដោយមិនឃើញ ចាស់ជ្រីវជ្រួញបន្តិចសោះ។

កាលពីយប់មិញនេះដែរ រូបនាង បានបង្ហាញសម្រស់ជាមួយនឹង ឈុតពណ៌ផ្កាឈូក យ៉ាងវែង នៅក្នុងពិធីមង្គលការមួយ។ ក្នុងនោះ ក៏មានតារាមួយចំនួនទៀត បានចូលរួម និងថតរូបលេងជាមួយនឹង រូបនាង ផងដែរ។

ប៉ុន្តែអ្វីដែលចាប់អារម្មណ៍នោះ គឺសុគន្ធកញ្ញា នៅតែមានភាព ទាក់ទាញ និងលេចធ្លោ មិនចាញ់ តារាវ័យ២០ឆ្នាំជាង ដែលនៅក្បែរៗនាងនោះទេ។ ជាពិសេស ក៏មានអ្នកលាន់មាត់ថា​ សុគន្ធកញ្ញា អាយុខុសដាច់ ជាមួយនឹង តារាស្រីផ្សេង ដែលនៅជិត តែសម្រស់នាងស្រស់ស្អាត មិនធម្មតាឡើយ៕

តារាចម្រៀង សុគន្ធកញ្ញា
តារាចម្រៀង សុគន្ធកញ្ញា និង​តារាផ្សេងៗ
តារាចម្រៀង សុគន្ធកញ្ញា និង​មាស សុខសោភា
តារាចម្រៀងស្រី សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា