ភ្នំពេញ៖ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព សុខ សោម៉ាវត្តី តែងតែត្រូវគេ សរសើរពីរូបសម្រស់របស់នាង ថាមិនចេះចាស់ទាល់តែសោះ បើទោះបីពេលនេះ នាងវ័យ៣០ឆ្នាំ និងមានស្រីមួយក៏ដោយ។

ទន្ទឹមនឹងរូបសម្រស់ស្រស់ស្អាតបែបនេះដែរ ក៏ព្រោះតែនាង ព្យាយាមថែរក្សាសម្ផស្ស ដោយតាមរយៈ ការទទួលទាន បន្លែផ្លែឈើ ជាតិវីតាមីន តមអាហារមួយចំនួន និងហាត់ប្រាណ បន្ថែម ដើម្បីជួយឲ្យសម្រស់ និងរូបរាង នៅដូចដើម។

ក្នុងនោះដែរ បើតាមវីដេអូមួយ ដែលទំព័រហ្វេសប៊ុក ហាងរក្សាសម្ផស្សមួយ បានបង្ហោះ ក៏បានឃើញនាង ទៅកែកុន នូវចន្លោះខ្វះខាតរបស់នាង ដោយទៅចាក់ ស្នាមជ្រីវជ្រួញ ចុងកន្ទុយភ្នែក និងថ្ងាសផងដែរ។

មិនតែប៉ុណ្ណោះ ក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញអារម្មណ៍ ស្រៀវខ្លួនជំនួស ដោយឃើញ ម្ជុលជាច្រើន បានចាក់លើសាច់មុខរបស់នាង ឡើងចង់សុះសាច់។ ប៉ុន្តែទោះជាយ៉ាងណា បើមើលទឹកមុខ សោម៉ាវត្តីដូចជា មិនឈឺចាប់ អ្វីបន្តិចសោះតែម្តង៕

ចង់ដឹងយ៉ាងណា ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

សោម៉ាវត្តី
សោម៉ាវត្តី
សោម៉ាវត្តី
សោម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី