ភ្នំពេញ៖ ក្រោយពី កំពូលតារាចម្រៀងប្រុស ខេមរៈ សិរីមន្ត បានផ្លាស់ប្តូរទ្រនំថ្មី មកកាន់ ផលិតកម្ម រស្មីហង្សមាសរួចមក គេសង្កេតឃើញថា រូបលោក កាន់តែមានប្រជាប្រិយភាព រឹតតែខ្លាំង ជាមួយនឹងបទចម្រៀងថ្មីៗ ចេញជាបន្តបន្ទាប់។

ដូចប្រិយមិត្តបានជ្រាបហើយថា ថ្មីៗនេះក៏មាន ផ្ទុះរឿង ឡើងតម្លៃខ្លួនរបស់លោក ក្នុងរាល់ពេលឡើងសម្ដែងម្ដងៗ ដែលមានតម្លៃហូសការស្មាន ហើយរឿងនេះក៏ត្រូវបានបងប្រុសលោកបកស្រាយរួចហើយដែរ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គ្រាន់តែមានរឿងបែបនេះភ្លាម ខាងផលិតកម្ម ហង្សមាស ដែលជាជម្រកថ្មីរបស់លោក សិរីមន្ត ក៏បានបង្ហោះបទថ្មីដែលមានចំណងជើងថា « ទាហានចិត្តស្មោះ» លើបណ្ដាញសង្គមហ្វេសប៊ុក ផ្លូវការរបស់ខ្លួន តែម្តង។

គួរបញ្ជាក់ដែរថា តាំងពីលោក ខេមរៈ សិរីមន្ត ចូលផលិតកម្មថ្មី សន្ទុះនៃការគាំទ្រ នៅតែមានប្រជាប្រិយភាព មិនចាញ់មុននោះទេ ជាពិសេសខាងផលិតកម្ម ក៏តែងចេញបទថ្មីជារឿយៗជូនលោក មិនឲ្យខកបំណងឡើយ៕

ចង់ជ្រាបច្បាស់ថា បទថ្មីរបស់តារាប្រុសរូបនេះ មានអត្ថន័យ ពិរោះបែបណា តោះស្ដាប់ទាំងអស់គ្នា! 

បទថ្មីរបស់លោក ខេមរៈ សិរីមន្ត
លោក ខេមរៈ សិរីមន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត