ភ្នំពេញ៖ ជារឿងមួយគួរឲ្យរំភើបចិត្ត ដែលតារាម្រៀងប្រុស កែវ វាសនា បានទិញរថយន្តស៊េរីទំនើប ឲ្យភរិយា មុននឹងសម្រាលកូនទី២។

កាលពីប៉ុន្មានថ្ងៃមុន នៅក្នុងគណនីហ្វេសប៊ុក ភរិយារបស់ តារាចម្រៀងរូបនេះ បានបង្ហោះក្តីរីករាយ ដែលស្វាមីរបស់ខ្លួន ដែលទិញរថយន្តទំនើប តម្លៃ៧ ទៅ៨ ម៉ឺនដុល្លារ ឲ្យជិះ។

ក្នុងនោះដែរ ក៏មានអ្នកគាំទ្រជាច្រើន បានភ្ញាក់ផ្អើល និងច្រណែននឹងជីវិតរបស់ អ្នកនាងមែនទែន ដែលបានស្វាមី ស្រលាញ់ ថ្នាក់ថ្នម និងយកចិត្ត គ្រប់វិនាទីបែបនេះ ហើយក៏មានស្វាមីភាគតិចណាស់ ដែលបញ្ចេញទង្វើយ៉ាងដូច្នេះ ដាក់ប្រពន្ធ។

គួរបញ្ជាក់ផងដែរថា កែវ វាសនា និង អ្នកនាង ឈីឈី បានរៀបការ សាងគ្រួសារ កាលពីឆ្នាំ ហើយលោក ក៏ទទួលបាន ចំណងដៃកូនប្រុសមួយយ៉ាងគួរឲ្យស្រលាញ់ តែប៉ុន្មានខែទៀត អ្នកទាំងពីរ នឹងឃើញ កូនទី២ ផងដែរ៕  

ប្រពន្ធ កែវ វាសនា
កែវ វាសនា និងកូន
កែវ វាសនា និងប្រពន្ធ
កែវ វាសនា និងប្រពន្ធ
កែវ វាសនា ទិញឡានឲ្យប្រពន្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា