ភ្នំពេញ៖ តារាចម្រៀងស្រី ប្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង ពេជ្រ សោភា បច្ចុប្បន្នកំពុងតែទទួលបានសន្ទុះគាំទ្រខ្លាំង ពីសំណាក់មហាជន ក៏ដូចជាកំពុងតែត្រូវប៉ាន់ស្ពតពាណិជ្ជកម្មធំជាច្រើនផងដែរ។ 

យ៉ាងណាមិញ ចំពោះរឿងស្នេហា ក៏មិនខុសគ្នាប៉ុន្មាននោះដែរ តារាស្រីរូបនេះ តែងតែទទួលបានការថ្នាក់ថ្នម និងការស្រលាញ់យ៉ាងកក់ក្តៅ ពីសង្សារវ័យក្មេងរូបសង្ហារបស់នាង ដោយអាចនិយាយបានថា ស្នេហានិងការងារកំពុងតែដើរទន្ទឹមគ្នាយ៉ាងរលូនតែម្តង។

ដោយឡែក បើនិយាយពីអត្តចរិតផ្ទាល់ របស់អ្នកនាង ពេជ្រ សោភា ផងដែរ នាងត្រូវបានអ្នកគាំទ្រចាត់ទុកថា តារាស្រីដែលមិនចេះប្រកាន់ខ្លួន មានភាពរួសរាយរាក់ទាក់ និងតែងតែទទួលបានការរាប់អានស្រលាញ់ ពីអ្នកផងជុំវិញខ្លួនជានិច្ច។

តារាចម្រៀងស្រី ប្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង ពេជ្រ សោភា

ជាក់ស្តែង ក៏ដូចជាថ្មីៗនេះ តារាស្រីពេជ្រ សោភា ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនស្ទើរនោះទេ ដោយមិននឹកស្មានថា នាងមានទំនាក់ទំនងល្អគួរឲ្យកត់សម្គាល់ ជាមួយនឹងតារានៅផលិតកម្មផ្សេងគ្នា ឬអាចនិយាយបានថាស្និទ្ធស្នាលតែម្តង។

ជាការពិតណាស់ បើទោះបីជាមិនមែនជ្រកក្រោមផលិតកម្មតែមួយក៏ពិតមែន ប៉ុន្តែពេជ្រ សោភា ជាមួយនឹងតារាចម្រៀងស្រី ពីររូប ប្រចាំផលិតកម្មសាន់ដេ នោះគឺកញ្ញា សុខ ពិសី និងកញ្ញា យូរី មានទំនាក់ទំនងល្អជាមិត្តភក្តិនឹងគ្នា ដែលអ្នកគាំទ្រមិនធ្លាប់ដឹងពីមុនមក។

ក្នុងនោះ គួររំឮកថា កាលពីមួយរយៈមុននេះ កញ្ញា សុខ ពិសី និង កញ្ញា ពេជ្រ សោភា បានទៅរួមការងារជាមួយគ្នានៅឯបរទេស ដោយកាលនោះពួកគេ បានបង្ហោះរូបដើរលេង ជាមួយនឹងគ្នាជាច្រើនសន្លឹក ព្រមជាមួយនឹងអត្ថន័យបង្ហាញ ពីមិត្តភក្តិស្រលាញ់រាប់អានគ្នាផងដែរ។

ពេជ្រ សោភា និង សុខ ពិសី
ពេជ្រ សោភា និង សុខ ពិសី
ពេជ្រ សោភា និង សុខ ពិសី

តួយ៉ាង មកទល់ថ្ងៃនេះ តារាស្រី ពេជ្រ សោភា ក៏បានបង្ហោះរូបថតរបស់តារាស្រី យូរី មួយសន្លឹក នៅលើទំព័រហ្វេសប៊ុកផ្លូវការផ្ទាល់របស់នាង ព្រមជាមួយនឹងសារអបអរថ្ងៃកំណើតដល់យូរីផងដែរ។ ដែលតាមរយៈទង្វើនេះ អាចនិយាយបានថា ទំនាក់ទំនងរវាងតារាស្រីទាំងពីរដួងនេះ ពិតជាស្និទ្ធស្នាលមិនធម្មតាឡើយ៕  

ពេជ្រ សោភា ក៏បានបង្ហោះរូបថតរបស់ យូរី មជាមួយនឹងសារអបអរថ្ងៃកំណើត
ពេជ្រ សោភា ក៏បានបង្ហោះរូបថតរបស់ យូរី មជាមួយនឹងសារអបអរថ្ងៃកំណើត
ពេជ្រ សោភា និង យូរី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី